CamNews

តារា 

នៅ សូនីតា កៀកកើយ​ជាមួយប្រុសក្មេង សម្ញែង​លើហ្វេសប៊ុក

ភ្នំពេញ៖ តារាស្រីធ្លាប់លេចឈ្មោះល្បី តាមរយៈការសម្តែងរឿង និងថតស្ប៉តពាណិជ្ជកម្ម កញ្ញា នៅ សូនីតា ក្រោយពីបែកធ្លាយដំណឹង ស្នេហាក្រៅឆាក ជាបន្តបន្ទាប់មក រហូតមកដល់ពេលនេះ ហាក់ ដូចជាបាត់មុខបាត់មាត់ពីសិល្បៈ ស្ទើរតែហៅលែងឮទៅហើយ ។ ប៉ុន្តែថ្មីៗនេះ ស្រាប់តែឃើញ នៅ សូនីតា បានបង្ហោះរូបថត១សន្លឹក បង្ហាញពីភាពស្និទ្ធស្នាល ជាមួយបុរសវ័យក្មេងម្នាក់ មានវ័យ ប្រហាក់ប្រហែលគ្នា ខុសប្លែកពីធម្មតា។

នៅលើបណ្តាញសង្គមទំនាក់ទំនង Facebook របស់តារាសម្តែង កញ្ញា នៅ សូនីតា គេបានឃើញនាង បង្ហោះ រូបថតចំនួន ១ សន្លឹក ដែលថតលក្ខណៈកៀកកើយ ជាមួយបុរសម្នាក់ មានវ័យស្របាលគ្នា។ ការបង្ហាញរូបភាព ដែលមើលទៅហាក់មានភាពស្និទ្ធស្នាលនេះ បានធ្វើឲ្យ Friend នៅ ក្នុង facebook ក៏ដូចជាអ្នក ដែលបានឃើញរូបថតនេះ មានភាពភ្ញាក់ផ្អើលគ្រប់គ្នា និង មានការសង្ស័យ ចំពោះ សកម្មភាពនេះ។

បើគេសង្កេតមើល ចំពោះសកម្មភាព បង្ហាញពីភាពស្និទ្ធស្នាល រវាងបុរសប្លែកមុខជាមួយនឹង កញ្ញា នៅ សូនីតា គឺហាក់ដូចជាមាន សភាពខុសប្លែកអំពីមិត្តភាពធម្មតា ព្រោះឥរិយាបទ ដែលអ្នកទាំង ពីរបានស្តែងឡើង ត្រូវគេដាក់ការសង្ស័យថា ប្រហែលជាការបង្ហាញ ពីមិត្តភាពទំនាក់ទំនងស្នេហ៍ ដ៏ផ្អែមល្ហែមជាមួយគ្នា ។

ទោះបីជាយ៉ាងណាក្តី នៅរសៀលថ្ងៃនេះ LookingTODAY មិនទាន់អាច សុំការបកស្រាយ ពីកញ្ញា នៅ សូនីតា បានទេ ជុំវិញការបង្ហាញ រូបភាពកៀកកើយ នៅលើហ្វេប៊ុននេះ។ សូមជម្រាបជូនថា មុខនេះ បន្តិច កញ្ញា នៅ សូនីតា បានជាប់មន្ទិលសង្ស័យ អំពីសម្ព័ន្ធភាពស្នេហា ជាមួយកូនអ្នកធំម្នាក់ មាន វ័យប្រហែលជាង២០ ឆ្នាំ ជិះរថយន្តស៊េរីទំនើប ថែមទាំងមានអង្គរក្ស តាមការពារទៀតផង ។ ប៉ុន្តែ ព័ត៌មាននេះ មិនទាន់ទាំងសាបរលាបផង នាងក៏ផ្គើនបង្ហោះរូបភាព កៀកកើយជាមួយបុរសវ័យក្មេង
បន្ថែមទៀត៕

ផ្តល់សិទ្ធិដោយ៖​ ដើមអំពិល


Tags: nov sonita entertainment Khmer super star actress