CamNews

តន្រ្តី 

ក្មេងលេង យូគូលេលេ បទ I'm Yours ដ៏សែន Cute ទទួលបានការចូលទស្សនា ៥៨ លានដង

ការពិតទៅវីដេអូមួយនេះមានមានអាយុជាង ៣ ឆ្នាំមកហើយ តាំងពីពេលដែលគេបាន Upload វា
ចូលទៅក្នុង Youtube ប៉ុន្តែយើងសង្កេតឃើញថាវីដេអូនេះនៅតែមានប្រជាប្រិយភាព ដែលគ្រាន់
តែជាវីដេអូក្មេងលេង យូគូលេលេ ធម្មតាប៉ុណ្នោះ ប៉ុន្តែបានទទួលការចូលទស្សនារហូតដល់ទៅ
៥៨ លានដងជាង។

ក្មេងប្រុសម្នាក់នេះជាជនជាតិជប៉ុន ដែលគេលេង យូគូលេលេ តាមបទចម្រៀងរបស់លោក
Jason Mraz គឺបទ I'm Yours ដ៏ល្បីល្បាញ។ ក្មេងក្នុងវីដេអូនេះបើតាមមើលទៅប្រហែលជាមាន
អាយុ ៤ ទៅ ៥ ឆ្នាំប៉ុណ្ណោះ តែគេមានភាពក្លាហានដែលមិនខ្លាចកាមេរ៉ា ហើយអាចលេងឧបករណ៍
តន្រ្តី យូគូលេលេ បានយ៉ាងល្អ មិនចាញ់មនុស្សធំនោះទេ ហើយមើលទៅគឺគួរអោយស្រលាញ់
មែនទែន។ យើងទៅមើលវីដេអូខាងក្រោមបន្តិចទៅមើល៕

បទចម្រៀង I'm Yours របស់ Jason Mraz

ដោយ៖ ម៉ូកា
ប្រភពពី៖ Youtube 


Tags: jason mraz youtube