ស្ទើរតែមិនគួរអោយជឿ ៖ ជាមួយនឹងបេក្ខភាព ខ្សែអាថ៍វីដេអូខាងក្រោមនេះ សរបញ្ជាក់អោយឃើញ ពីហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍ ដ៏គួរ អោយរន្ធត់ មួយ បានកើតឡើង នៅស្តុបចរាចរណ៍ មួយ កន្លែង អាចកើតឡើងទៅបាន ដោយសារតែ ការមិនគោរពច្បាប់ ចរាចរណ៍ ពោល បើក បំពានភ្លើង ក្រហម តួយ៉ាង ម៉ូតូ មួយគ្រឿង បើទោះជាភ្លើងក្រហម ផ្តល់ជាសញ្ញាអោយឈប់ក៏ដោយចុះ តែបុរស ជាអ្នកបើកបរ នៅតែជំនះ បន្ថែមល្បឿន ទៅមុខ ជាជាងការឈប់ តើគាត់ប្រញាប់ ឬក៏យ៉ាងណា ? ឬ ក៏ប្រញាប់ចូលពេទ្រ ជាលទ្ធផល គ្រោះថ្នាក់ ពិតជាបានកើតមានឡើង ពិត ប្រាកដមែន ពោល ម៉ូតូ របស់គាត់ត្រូវរថយន្តបុក ទាំងកម្រោល និង ពេញមួយកំហឹង តែជា សំណាងល្អ បុរសជាជនរងគ្រោះ បានហោះផ្លោងឡើងទៅលើរថយន្ត ដោយរថយន្តទាំងពីរគ្រឿងបានទ្រគាត់និងរួចផុតពីការប៉ះទង្គិច ក្បាលដោយសារការពាក់មួកសុវត្ថិភាព ។ មានការលើកឡើង អោយដឹងថា ចូរកុំស្រមៃថា លោកអ្នក មានសំណាង គ្រប់ពេលនោះទេអី ដូច្នេះត្រូវតែ គោរព ភ្លើងសញ្ញា ចរាចរណ៍ ច្បាប់ចរាចរណ៍ ដោយ ត្រូវតែពាក់មួកសុវត្ថិភាព ជាដើម ៕
ដោយ ៖ កុសល