CamNews

ទូរស័ព្ទ 

អ្នកប្រើកម្មវិធី Facebook Messenger app ពុំសូវ​មាន​សុវត្ថិភាព

កម្មវិធីជជែកកម្សាន្ត Facebook Messenger app ត្រូវបានទាញយករហូតដល់ ៥០០លានដង ដោយក្នុងនោះភាគច្រើន បានមាននៅលើ ប្រព័ន្ធដំណើរការ Android។

ខណៈដែលកម្មវិធីមួយនេះ ត្រូវបាន Facebook ផ្ដាច់ឲ្យនៅដោយឡែកពី Facebook app នោះ ស្រាប់តែមានព័ត៌មានលេចឮថា ការជជែកកម្សាន្តតាមរយៈកម្មវិធី Facebook Messenger app មិនមានសុវត្ថិភាពនោះទេ ពោលគឺរាល់សារ ទាំងអស់ត្រូវបាន ក្រុមសង្គមងងឹតដឹង។

Jonathan Zdziarski ជាអ្នកស្រាវជ្រាវទៅលើប្រព័ន្ធ សុវត្ថិភាពកុំព្យូទ័របានឲ្យដឹងថា មានកូដមួយចំនួន បានបង្កប់នៅក្នុងកម្មវិធី Facebook Messenger app ដើម្បីតាមដានព័ត៌មាន រាល់ការផ្ញើសារទៅមក មានន័យថា វាដើរតួជាចារកម្ម។ លោកបានបន្តទៀតថា រាល់ការដំឡើងកម្មវិធី Facebook Messenger app នៅលើស្មាតហ្វូននោះ វានឹងធ្វើការតាមដាននូវ រាល់សកម្មភាពប្រើប្រាស់ ប៉ុន្តែលោកមិនបានបញ្ជាក់ថា វាបញ្ចូនទិន្នន័យទៅ កាន់ទីណានោះទេ។

ពាក់ព័ន្ធនឹងការលើកឡើងនេះ ត្រូវបានអ្នកនាំពាក្យរបស់ក្រុមហ៊ុន Facebook ច្រានចោល និងបានបដិសេធទាំងស្រុង៕


ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: Facebook Messenger Mark Zukerberg Youtube Smartphone