CamNews

តារា 

T-ARA នឹងនាំមកនូវអ្វីដែលប្លែក ដែលលោកអ្នកនឹកស្មានមិនដល់ សំរាប់ការត្រលប់មកវិញ នាដើមខែកញ្ញានេះ

បន្ទាប់ពីការបាត់មុខមួយរយៈ ក្រុមតារា kpop ដ៏ cute ស្រស់ស្អាត T-ARA នឹងមានវត្តមាន សារជាថ្មី នៅដើមខែកញ្ញានេះ។






T-ARA បានបង្ហោះរូបភាព នៅលើទំព័រ Facebook ព្រមទាំងបានសរសេរថា “T-ARA IS BACK!!!!!”។ T-ARA បានបាត់ខ្លួនរយៈពេល ១ឆ្នាំហើយមកទល់ពេលនេះ  ចាប់តាំងពីពួកគេ បានចេញបទចំរៀង ចុងក្រោយ “Hide & Seek.” មក។

Core Contents Media ទីភ្នាក់ងារ របស់ T-ARA បានបង្ហោះរូបភាពសខ្មៅ ដែលបង្ហាញពី ភាពស្រស់ស្អាតរបស់ពួកគេ។  កាលពីមុន T-ARA បានបង្ហាញពីភាពសិចស៊ីបែបយុវវ័យ ប៉ុន្តែឥលូវ នេះ វាត្រូវបានឲដឹងថា ការវិលត្រលប់របស់ពួកគេ នឹងមានភាពផ្ទុយស្រឡះ ខុសពីមុន។

គូរឲរំលឹកផងដែរថា មុននេះបន្តិចJiyeon និង Hyomin បានចេញបទចំរៀងទោល ដែលមាន លក្ខណៈសិចស៊ី។
 

លើសពីនេះទៅទៀត សំរាប់ការវិលត្រលប់នេះ ពួកគេនឹងសំដែងជា club music និងតន្រ្តី EDM​ មួយប្រភេទ ដែលពួកគេមិនធ្លាប់បានធ្វើពីមុនមក ដែលគេហៅថា Big Room។



ប្រែសំរួលដោយ៖  មុន្នី
ប្រភព៖  blog 

 

 


Tags: T-ARA kpop