CamNews

តន្រ្តី 

អស្ចារ្យ Gangnam Style បំបែកកំណត់ត្រា ចំនួនអ្នកចុចចូលមើល ធ្វើអោយ យូធូប វិលមុខខ្ញាល់ ស្តីពីស្ថិតិ

ព័ត៌មានកំសាន្ត ៖ វីដេអូបទចម្រៀងដ៏ពេញនិយមខ្លាំងជាទីបំផុត ពី   សំណាក់តារាចម្រៀងប្រុស Psy របស់ប្រទេសកូរ៉េខាងត្បូង បទ Gangnam Styleចំនួនអ្នកចុចចូលទស្សនាបានកើនឡើងលើសកម្រិត កំណត់ទុកទៅទៀត ដូច្នេះ ជាចលករតម្រូវអោយទំព័រ យូធូប ធ្វើការ  Upgrade នូវ Counter របស់ខ្លួន​នេះបើយោងតាមការដកស្រង់អត្ថបទផ្សាយ ពីគេហទំព័រសារព័ត៌មាន ប៊ីប៊ីស៊ី ចេញផ្សាយប៉ុន្មានម៉ោង មុននេះបន្តិច ។


ទំព័រយូធូប អោយដឹងថា វីដេអូបទចម្រៀងមួយនេះ​ គឺជាវីដេអូបទ ចម្រៀងដែលមានអ្នកចូលទស្សនា ច្រើនជាងពេលណាណាទាំងអស់ ពោលមកដល់បច្ចុប្បន្នភាព វីដេអូ    ចម្រៀង Gangnam Style មាន អ្នកចូលទស្សនាច្រើនជាង ២,១៤៧,៤៨៣,៦៤៧ ដងទៅទៀត ។    របាយការណ៍បញ្ជាក់អោយដឹងថា​ យូធូបបានធ្វើការ Upgrade នូវ Counter របស់ខ្លួនហើយ ក្នុងការកំណត់ចំនួនអ្នកចូលទស្សនា ពោល កើនឡើងដល់ទៅ ៩,២២៣,៣៧២,០៣៦,៨៥៤,៧៧៥,៨០៨ ដង ។ គួររំឮកថា វីដេអូបទចម្រៀង Ga- ngnam Style ទទួលបាននូវការគាំទ្រ និងពេញនិយម មកពីជុំវិញពិភពលោក ក្រោយពីមានការចេញ ផ្សាយជាសាធារណៈ អំឡុងឆ្នាំ ២០១២ ៕


ប្រែសម្រួល ៖ កុសល
ប្រភព ៖ ប៊ីប៊ីស៊ី


Tags: Int news Star news Breking news SNSD SM Kpop Korea Seoul South korea Gangnam style Psy