CamNews

កំសាន្ត 

នាង Suzy បញ្ជាក់ មូលហេតុស្រឡាញ់ Lee Min Ho

កូរ៉េ៖ ស្នេហារវាង សមាជិក miss A កញ្ញា Suzy និង ប្រុសស្អាត Lee Min Ho កំពុងក្លាយជា ប្រធានបទក្តៅ សម្រាប់ប្រិយមិត្តគាំទ្រតារាកូរ៉េ ហើយម្នាក់ៗ ពិតជាចង់ដឹង នូវទំនាក់ទំនង រវាងតារាទាំងពីរនាក់នេះ ខ្លាំងណាស់។

ព័ត៌មានពីកាសែតកូរ៉េ Allkpop បានឲ្យដឹង នៅថ្ងៃទី៣១ ខែមីនាឆ្នាំ២០១៥នេះថា សមាជិក ក្រុមចម្រៀង miss A តារាវ័យ២០ឆ្នាំ Suzy បានប្រាប់ពីមូលហេតុ ដែលធ្វើឲ្យនាងស្រឡាញ់ Lee Min Ho ខណៈផ្សព្វផ្សាយ អាល់ប៊ុមចម្រៀងថ្មី “Colors” របស់ miss A ។ ពេលមានសំណួរថា ចំណុចត្រង់ណា ដែលធ្វើឲ្យ Suzy ស្រឡាញ់ Lee Min Ho ? ពេលនោះ នាងបានឆ្លើយថា« Lee Min Ho ជាមនុស្សដែលចេះ យកចិត្តទុកដាក់ និងចូលចិត្តផ្តល់ភាពកក់ក្តៅ ដូច្នេះធ្វើឲ្យការ ស្រឡាញ់របស់ខ្ញុំ កាន់តែកើនឡើង ហើយពួកយើង នៅតែបន្តទំនាក់ទំនងនេះ » ។

ពេលមានអ្នកព័ត៌មាន ម្នាក់ទៀតសួរថា ទំនាក់ទំនងរបស់ Suzy និង Lee Min Ho ត្រូវគេថតបាន នៅទីក្រុងឡុងដ៍ តើនៅទីនោះ អ្នកទាំងពីរ បានបង្កើតបរិយាកាស រីករាយរបៀបជាគូស្នេហ៍ បែបណាដែរ ? Suzy បានឆ្លើយថា « កាលវិភាគ ថតពាណិជ្ជកម្មពួកយើង គឺពេលតែមួយ ដូចច្នេះហើយទើប ពួកយើងអាចជួបគ្នា ពួកយើងមិនបានធ្វើអ្វី ជាពិសេសទេ គ្រាន់តែបើកឡានដើរលេង ញាំអាហារ និងចំណាយពេលជាមួយគ្នា ដូចមនុស្សធម្មតាប៉ុណ្ណោះ» ។

ក្រៅពីបកស្រាយរឿង ស្នេហា Suzy បានឲ្យដឹងដែរថា ចម្រៀងអាល់ប៊ុមថ្មី“Colors” របស់ miss A ចេញនៅថ្ងៃទី៣០ ខែមីនានេះ ៕


ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: Int news Star news Breking news SNSD SM Kpop Korea Seoul South korea