CamNews

ព័ត៌មានជាតិ 

កម្ពុជាប្រារព្ធពិធី អបអរសាទរ ខួប ៦១ឆ្នាំ នៃឯករាជ្យជាតិ ៩ វិច្ឆិកា ក្រោមព្រះរាជាធិបតី

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៤ វេលាម៉ោង៨ព្រឹក នៅបរិវេណរង្វង់មូល វិមានឯករាជ្យក្នុង រាជធានីភ្នំពេញកំពុងប្រារព្ធពិធីមិទ្ទិញ ដើម្បីរំលឹកខួប លើកទី៦១ឆ្នាំ នៃទិវាបុណ្យ ឯករាជ្យជាតិ ៩វិច្ឆិកា និងទិវាកំណើត នៃកងយោធពលខេមរភូមិន្ទ (៩វិចិ្ឆកា១៩៥៣- ៩ វិចិ្ឆកា ២០១៤) ។

ពិធីដ៏មហោឡារិក ត្រូវបានប្រារព្ធឡើងក្រោមព្រះរាជាធិបតីភាព ព្រះមហាក្សត្រ សម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងមន្ត្រីជាន់ខ្ពស់ក្នុងជួរ ក្នុងរាជរដ្ឋាភិបាល ព្រឹទ្ធសភា រដ្ឋសភា កងកម្លាំងប្រដាប់អាវុធ មន្រ្តីរាជការ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សជាច្រើនរូបទៀត។ នៅក្នងពិធី នេះ ក៏មានបង្ហោះប៉េងប៉ោងផងដែរ បង្កឲ្យមានបរិយាកាស សប្បាយ រីករាយ។

សូមរម្លឹកថា នៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣ ដោយស្នាព្រះហស្ថដ៏ឧដុង្គឧត្ដម របស់ព្រះបាទសម្ដេច ព្រះនរោត្ដម សីហនុ ព្រះរាជាណាចក្រកម្ពុជា បានទទួល ឯករាជ្យទាំងស្រុង ពីសាធារណរដ្ឋបារាំង បន្ទាប់ពីការរស់នៅក្រោមនឹមអាណានិគមអស់រយពេល៩០ឆ្នាំ ។ ប្រជារាស្ត្រកម្ពុជាទូទាំងប្រទេស បានថ្វាយព្រះកិត្តិនាម ព្រះអង្គជា «ព្រះមហាវីរបុរសជាតិ-ព្រះវររាជបិតាឯករាជ្យជាតិ» ៕


ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: National news local news social news Cambodia Khmer Asia Phnom Penh