(ភ្នំពេញ)៖ សាលាដំបូងរាជធានី ព្រឹកថ្ងៃទី៣ ខែតុលា ឆ្នាំ២០១៤ បានប្រកាសផ្តន្ទាទោសស្រ្តី ជនជាតិវៀតណាម ២នាក់ ដាក់គុកពួកគេម្នាក់ៗ ៥ឆ្នាំ លើករណីបើកហាងលក់កាហ្វេ លួចបង្កប់សេវាវ៉ៃសិច ស្ថិតនៅក្នុងសង្កាត់បឹងកក់ ១ ខណ្ឌទួលគោក កាលពីកំឡុង ខែកុម្ភៈ ឆ្នាំ២០១៤។ មន្ត្រីតុលាការប្រាប់ថា ជនជាប់ចោទ ឈ្មោះ លី ចាន់ម៉ាយ ភេទស្រី អាយុ៣៥ឆ្នាំ ជាថៅកែហាងកាហ្វេ និងឈ្មោះ ង្វៀង ធីហៀង ភេទស្រី អាយុ៣២ឆ្នាំ ជនជាតិវៀតណាម ជាមេកា និងជាអ្នកឆុងកាហេ្វ៕
ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល