CamNews

តារា 

លោក Justin Bieber សុំទោសជាសាធារណៈ បន្ទាប់ពីទាត់ទង់ជាតិ​ប្រទេសអាហ្សង់ទីន

អាហ្សង់ទីន៖ យោងតាមប្រភពព័ត៌មាន ពីគេហទំព័របរទេសមួយបានឲ្យដឹងថា ថ្មីៗនេះ តារា
ចម្រៀងប្រុស Justin Bieber បានចេញមុខសុំទោស ជាសាធារណៈ បន្ទាប់ពីលោកបានទាត់
ទង់ជាតិ របស់ប្រទេសអាហ្សង់ទីន នៅលើឆាកប្រគំតន្ត្រីទេសចរណ៍ ដោយលោកសង្ឃឹមថា
ប្រជាជននៅទីនោះ នឹងអភ័យទោសដល់លោក។

តារាចម្រៀងប្រុសវ័យ ១៩ឆ្នាំ រូបនេះ កំពុងតែប្រឈមជាមួយច្បាប់ចំនួន ២ ករណី។ ទី១ គឺលោក
បានទាត់ទង់ជាតិរបស់ប្រទេសអាហ្សង់ទីន។ ប្រសិនបើ គិតពីទោសកំហុសវិញ គឺអាចជាប់គុក
ដល់ទៅចំនួន ៤ ឆ្នាំឯណោះ ។ ហើយមួយទៀត គឺនៅក្នុងប្រទេសប្រេស៊ីល និងប្រទេសកូឡំប៊ី។
កាលពីថ្ងៃទី ១៤ វិច្ឆិកា ម្សិលមិញ Justin បាននិយាយថា “ខ្ញុំនឹងមិនធ្វើអ្វី ដែលប្រមាថប្រទេសអា
ហ្សង់ទីនទៀតនោះទេ”៕

Looking Today

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: Justin Bieber entertainment singer super star