តាមប្រភព័ត៌មាន "សាហា" របស់វៀតណាម កាលពីថ្ងៃទី ខែសីហា ឆ្នាំ ២០១៣ កន្លងទៅ បាន
ចុះផ្សាយថា នាង សារ៉ាយ សក្ខណា តារាម៉ូដែល និងតារាសម្តែង កម្ពុជាសិចស៊ី លំដាប់លេខ
២ ដ៏ល្បីល្បាញបំផុត ក្នុងប្រទេសកម្ពុជា បន្ទាប់ពីនាង គង់ ច័ន្ទស្រីមុំ ដែលឈរលំដាប់លេខ ១។
សារ៉ាយ សក្ខណា មានកើតនៅក្នុងឆ្នាំ ១៩៩១ នៅក្នុងខេត្ត ស្វាយរៀង ។ សារ៉ាយ សក្ខណា មាន
បងប្អូន ៤ នាក់ ប្រុស១ និងស្រី ៣ នាក់។នាង ឈានចូលសិល្បៈ ដំបូងបំផុត ដោយសារតែនាង
បានចូលប្រឡងកម្មវិធី Freshier Girls 2006 ហើយនៅឆ្នាំដដែល នាងបានឈ្នះលេខ ១ ការប្រ
ឡងកម្មវិធីមួយ របស់អង្គការ បណ្តុះបណ្តា មជ្ឈមណ្ឌល Sapor ក៏ក្លាយជាម៉ូដែលដ៏ល្បីល្បាញ
ក្នុងប្រទេសកម្ពុជា។
សារ៉ាយ សក្ខណា បានឆក់ឱកាស ជាតារាម៉ូដែលថតផ្សាយពាណិជ្ជកម្ម ការអប់រំអាជីពទាំងពីរ
និងមួយចំនួនក្នុងប្រទេស ។ ចាប់តាំងពីពេលនោះមក កេរ្តិ៍ឈ្មោះនាងល្បីល្បាញ ពាសពេញ
ពិភពតារាម៉ូដែលតែម្តង។សារ៉ាយ សក្ខណា ជាតារាម៉ូដែលសិចស៊ីទី ២ នៅក្នុងប្រទេសកម្ពុជា។
ក្រៅពីនេះ នាងក៏បានវាយលុកចូល ទៅក្នុងវិស័យសិល្បៈច្រៀង និងសម្ដែងតាមបញ្ចក់ទូរទស្សន៍
ទទួលបានតំណែងជាតួឯក ថែមទាំងបានសាងកេរ្តិ៍ល្បីល្បាញ ចាប់ពីពេលនោះមក។
កាលពីដើមនៅក្នុងឆ្នាំ ២០០៩ សារ៉ាយ សក្ខណា ក៏ជួបប្រទះរឿងអាក្រក់ ដ៏ធំមួយដោយពាក្យ
ចចាមអារ៉ាមថា នាងត្រូវបានគេសង្ស័យថា មានបុរសមាន ទ្រព្យសម្បត្តិស្តុកស្តមម្នាក់ ទិញវីឡា
ឭរថយន្តទំនើប និងគ្រឿងអលង្កា មានតម្លៃថ្លៃឲ្យនាង ។ ក្រោយមកទៀត ក្នុងឆ្នាំនេះ នាងនឹង
រៀបការជាមួយជាមេធាវី នៅអាមេរិក ដែលមានឈ្មោះថា Keo Metrey៕
ដោយ៖ LookingToday
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល