ភ្នំពេញ៖ កាលពីពេលថ្មីៗ នៅក្នុងកម្មវីធីតន្ត្រីទេសចរណ៍ របស់ក្រុមហ៊ុនខារ៉ាបាវ នៅឯខេត្តព្រះសីហនុ នាថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៥ កន្លងទៅនេះ ដោយកំពូលតារាចម្រៀងល្បីពីរ ដួងក្នុងផលិតកម្ម រស្មីហង្សមាស និងផលិតកម្មសាន់ដេ គឺលោក ព្រាប សុវត្ថិ និងលោក ខេមរៈ សិរីមន្ត បានច្រៀងជាមួយគ្នា ក្នុងបទចម្រៀងមួយបទ មានចំណងជើងថា «អារ៉ាប់ពីយ៉ា» ។
នៅក្នុងឱកាសដ៏កម្រមានមួយនោះដែរ លោក ព្រាប សុវត្ថិ និងលោក ខេមរៈ សិរីមន្ត ច្រៀងចម្រៀងរួមគ្នានោះ ក៏មានវត្តមាន តារាល្បីមួយចំនួនទៀត ដូចជាកញ្ញា ឱក សុគន្ធកញ្ញា កញ្ញា ទេព បូព្រឹក្ស និងលោក ប៊ុត សីហា ផងដែរ៕
ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល