CamNews

ព័ត៌មានជាតិ 

ជនបរទេសម្នាក់ ត្រូវមនុស្ស មួយក្រុម ព្រួតវាយនៅ ភោជនីយដ្ឋាន និងកាស៊ីណូ ឃ្វីនកូ រងរបួសធ្ងន់

ព្រះសីហនុ ៖ ជនបរទេសម្នាក់ ដែល សមត្ថកិិច្ចអះអាងជា ជនជាតិមូលដូវ៉ា មុខរបរជាអ្នកទេសចរ ត្រូវបានមនុស្សមួយ ក្រុម ជិះរថយន្ដស៊េរីទំនើបពីរគ្រឿង ប្រដាប់ដោយកូនកាំបិត នាំគ្នាព្រួតវាយនិងចាក់ បណ្ដាលឱ្យរងរបួសយ៉ាងធ្ងន់ធ្ងរ ស្ថិតនៅ ភោជនីយ ដ្ឋាន និងកាស៊ីណូឃ្វីនកូ ភូមិ៣ សង្កាត់លេខ៣ ក្រុងព្រះសីហនុ កាលពីវេលាម៉ោង៨និង៣០នាទីយប់ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៥ ។

យោងតាមមន្ដ្រីនគរបាលព្រហ្មទណ្ឌខេត្ដ ព្រះសីហនុ បានបង្ហាញថា ជនរងគ្រោះ BULGAR MIHALភេទប្រុស អាយុ២០ឆ្នាំ កាន់លិខិតឆ្លងដែន B១៥៥៣២០៥ ស្នាក់នៅបណ្ដោះអាសន្ន ផ្ទះសំណាក់ហង្សពេជ្រ ភូមិលេខ៣ សង្កាត់ លេខ៣ ខេត្ដព្រះសីហនុ ។

មន្ដ្រីនគរបាលព្រហ្មទណ្ឌខេត្ដព្រះសីហនុ បានបន្ដទៀតថា ជនបង្កមានគ្នា៨នាក់ មិន ស្គាល់អត្ដសញ្ញាណ  ជិះរថយន្ដពីរគ្រឿង ហើយក្រោយធ្វើសកម្មភាព បានបើករថយន្ដគេចបាត់អស់ទៅ ។

តាមការសន្និដ្ឋានរបស់សមត្ថកិច្ចអំពើ ហឹង្សាធ្វើឱ្យជនបរទេសម្នាក់ជាភ្ញៀវទេសចរ រងរបួសយ៉ាងដូច្នេះ បានកើតឡើងដោយ សារ ផ្ដើមចេញពីការទារប្រាក់ចំណេញថ្លៃការពារ ៥០ភាគរយពីថ្ងៃលក់សំបុត្រចូលទស្សនា កម្មវិធីកាហ្សាទ្រីបនៅ លើកោះពស់ ។

យ៉ាងណាក៏ដោយនោះ ចំពោះអំពើហឹង្សា ដោយចេតនាខាងលើនេះ កម្លាំងសមត្ថកិច្ចពាក់ព័ន្ធនៅខេត្ដព្រះសីហនុ បាននឹង កំពុងធ្វើការស្រាវជ្រាវ តាមចាប់ខ្លួនជនបង្ក ដើម្បីយកមកផ្ដន្ទាទោសតាមផ្លូវច្បាប់ ៕


ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: National news local news social news Cambodia Khmer Asia Phnom Penh