ពោធិ៍សាត់ៈ រថយន្តម៉ាកនីសាន់ ផ្ទុកមនុស្សជាច្រើន ពេញរថយន្ត បានជួបឧប្បតិ្តហេតុគ្រោះ
ថ្នាក់ចរាចរណ៍ បណ្តាលឲ្យមនុស្សជិត១០នាក់ រងរបួសធ្ងន់ស្រាល ហើយត្រូវសមត្ថកិច្ច ដឹក
ទៅសង្រ្គោះជាបន្ទាន់នៅមន្ទីរពេទ្យ។
សេចក្តីរាយការណ៍ ពីកន្លែងកើតហេតុបានឲ្យដឹងថានៅវេលាម៉ោងប្រមាណជាង១១ ថ្ងៃទី២០
ខែសីហា ឆ្នាំ២០១៣ មានរថយន្តម៉ាកនីសាន់មួយគ្រឿងពាក់ស្លាកលេខភ្នំពេញ2G.0291 បាន
បែកកង់ខាងក្រោយ ទាំងពីរគ្រាប់នៅចំណុចសានស ឃុំអន្សាចំបក់ ស្រុកក្រគរ ហើយបាន
រេចង្កូតត្រឡប់ជាច្រើន ហើយក៏បាន សង្កត់ទៅលើមនុស្ស ដែលជិះនៅលើរថយន្តនោះ
បណ្តាលឲ្យរងរបួសធ្ងន់៧នាក់ និងពីរទៀតរងរបួសស្រាល នៅនឹងកន្លែង ហើយក៏ត្រូវបាន
សមត្ថកិច្ច ដឹកតាមរថយន្តយកសង្រ្គោះបន្ទាន់ នៅមន្ទីរពេទ្យ ។
ប្រភពដដែល ក៏បានឲ្យដឹងទៀតថា រថយន្តដែលបានជួប ឧប្បត្តិហេតុខាងលើនេះគឺបានផ្ទុក
ឥវ៉ាន់ធ្វើ ដំណើរ ពីពោធិ៍សាត់ ឆ្ពោះទៅកាន់ រាជធានីភ្នំពេញ ហើយបានធ្វើដំណើរ តាម
បណ្តោយផ្លូវជាតិលេខ៥ ក្នុង ទិសដៅពីលិចទៅកើត ។ បន្ទាប់ពី សមត្ថកិច្ចវាស់វែង ហើយ
រថយន្តត្រូវបានសមត្ថកិច្ច យកទៅរក្សាទុកដើម្បីដោះស្រាយតាមនីតិវិធីច្បាប់ ៕
ផ្តល់សិទ្ធិដោយ៖ ដើមអម្ពិល