CamNews

កំសាន្ត 

គ្រាន់តែ១​សប្តាហ៍​ប៉ុណ្ណោះ រឿង “Gangnam 1970″ មាន​អ្នក​ទស្សនា​ដល់​ទៅ​៧០ម៉ឺន​នាក់

កូរ៉េ៖ តាមព័ត៌មាន ពីគេហទំព័រកម្សាន្តកូរ៉េមួយ បានឲ្យដឹងនៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៥នេះថា ខ្សែភាពយន្តថ្មី Gangnam 1970 ទើបតែចាប់ផ្តើម បញ្ចាំងនៅបណ្តារោងភាពយន្ត កាលពីថ្ងៃទី២១ខែមករា នោះ មានប្រិយមិត្តទស្សនា រហូតដល់៧០ម៉ឺននាក់ ដែលចំនួននេះច្រើនហួស ពីការរំពឹងទុក។

បើយោងតាមក្រុមប្រឹក្សា ខ្សែភាពយន្តកូរ៉េ បានឲ្យដឹងនៅថ្ងៃនេះថា សំបុត្រលេខ 709,075 បានលក់អស់ត្រឹម តែរយៈពេល២ថ្ងៃ គឺនៅថ្ងៃទី២៣ និង២៥ ដែលចំនួនអ្នកទិញសំបុត្រ ចូលរួមទស្សនានេះ មានច្រើនលើសលុប បើប្រៀបធៀបជាមួយភាពយន្ត ផ្សេងទៀត ដែលចាប់ផ្តើមបញ្ចាំង ក្នុងរយៈពេលដូចគ្នា ដូចជារឿង Love Forecast , My Father, Big Hero ជាដើម ។

ក្នុងខ្សែភាពយន្តថ្មី Gangnam 1970 ចូលរួមសម្តែង ដោយតារាសម្តែង និងជាតារាម៉ូឌែល ដ៏ល្បីល្បាញ លោក Lee Min Ho និង Kim Rae Won និងតារាល្បីៗជាច្រើនទៀត ៕


ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: Int news Star news Breking news SNSD SM Kpop Korea Seoul South korea