CamNews

ប្លែកៗ 

បុរសជនជាតិចិនម្នាក់ដាក់ផ្លាកលក់ខ្លួន

បុរសដែលដាក់ផ្លាកផ្សាយលក់ខ្លួន បាននាំកូនតូចម្នាក់មកជាមួយដើម្បីធ្វើឱ្យអ្នកទិញ
មានការអាណិតអាសូរ។


បុរសជាជាតិចិនកំពុងផ្សាយលក់ខ្លួន

កាលពីថ្ងៃទី៣ខែតុលា នៅលើស្ពាន Te Hong ក្នុងក្រុង Harbin (ប្រទេសចិន) មានបុរសម្នាក់
អាយុប្រមាណជា៤០ឆ្នាំបានដាក់ផ្លាក លក់ខ្លួន គួរឱ្យអាណិត។ជិតដល់រដូវរងាទៅហើយ គាត់
បែរជានាំយកក្មេងម្នាក់អាយុប្រហែល៦ទៅ៧ឆ្នាំមកជាមួយដើម្បីបន្ថែមភាពកម្សត់របស់ខ្លួន។

ឈ្លាតគេងយកកម្លាំងពេលរង់ចាំអ្នកទិញ

ពេលទៅក្បែរ អ្នកដំណើរមានការភ្ញាក់ផ្អើលជាខ្លាំងដោយបានឃើញផ្លាកមួយសរសេរថា ៖
ផ្សាយលក់ខ្លួនតម្លៃ១០០ពាន់យុនក្នុង១ឆ្នាំ។បុរសនេះបានណែនាំខ្លួន ៖ ខ្ញុំជាបុរសម្នាក់ ដោយសារគ្រូពេទ្យបានពិនិត្យជម្ងឺខុសទើបខ្ញុំត្រូវឆ្លងកាត់ការវះកាត់ចំនួន៤លើក។បច្ចុប្បន្ន ខ្ញុំកំពុងឧទ្ទេសនាមខ្លួនជាមួយសាធារណជន ដោយសង្ឃឹមថា ក្រុមហ៊ុននានានឹងត្រូវការខ្ញុំ។

ក្នុងកំឡុងពេលនៃការបង្ហាញខ្លួន បុរសនេះតែងត្អូញត្អែរដោយត្រង់ៗនៅចំពោះមុខអ្នកដំណើរ
ទាំងឡាយដែលមានការងឿងឆ្ងល់។នៅក្នុងពេលកំពុងរង់ចាំ អ្នកទិញ បុរសនេះក៏បានឈ្លាត
ឱកាសគេងមួយសន្ទុះដើម្បីយកកម្លាំង៕

ដោយ ៖ សូរីយ៉ា
ប្រភព ៖ icpress