CamNews

គ្រោះថ្នាក់ 

ប៊ីសស្លាប់ដោយសារដែកបុកក្នុងគ្រោះថ្នាក់រថយន្ដ នៅចិន

នៅក្នុងទីក្រុង Taizhou ខេត្ត Zhejiang ប្រទេស ចិន បុរសវ័យ ២៤ ឆ្នាំម្នាក់បានរួចពីសេចក្ដី
ស្លាប់ដ៏មហាអស្ចារ្យខណៈពេលរថយន្ដ Volvo របស់គាត់បានបុកជាមួយនឹងត្រីចក្រយាន
យន្ដមួយដែលដឹកពេញទៅដោយដែក។ កញ្ចក់ និងរថយន្ដរថយន្ដត្រូវដែករាប់រយដើមបុក
ទម្លុះពីម្ខាងទៅម្ខាង មើលទៅគួរឱ្យព្រឺក្បាលបំផុត។




ក្រុមអ្នកបានឃើញហេតុការណ៍នេះបានឱ្យដឹងថា ពួកគេមិនជឿទាល់តែសោះថា មនុស្ស
ដែលនៅក្នុងរថយន្ដនោះបានរួចពីសេចក្ដីស្លាប់ខណៈដែលដែកបានបុកទម្លុះចំពីមុខរថ
យន្ដ។


នៅពេលក្រុមនគរបានដល់កន្លែងកើតហេតុ ទើបគេបានដឹងថា អ្នកបើកបររថយន្ដនោះ
គ្រាន់តែត្រូវរងរបួសស្រាលប៉ុណ្ណោះ។ បុរសនេះបានរួចពីក្ដីស្លាប់គឺដោយសារគាត់ប្រញាប់
ឱនក្បាលជ្រកទៅខាងក្រោមក្បែរចង្កូតដែលដែកមិនអាចបុកទម្លុះបាន។

មនុស្សមួយចំនួនបាននិយាយថា បុរសវ័យ ២៤ ឆ្នាំរូបនេះមានសំណងខ្លាំងណាស់ដែល
មិនត្រូវដែកបុកឱ្យស្លាប់។


អ្នកបើកបររួចពីសេចក្ដីស្លាប់ដោយសារបានឱនជ្រកទៅខាងក្រោមក្បែរចង្កូតដែលដែក
មិនអាចបុកទម្លុះបាន៕

ដោយ ៖ សូរីយ៉ា
ប្រភព ៖ Wangyi

Tags: chinachinese manaccidentcar accident