CamNews

ព័ត៌មានវីដេអូ 

ក្មេងប្រុសអាយុ១២ឆ្នាំ ក្លាហានទប់ទល់នឹងចោរប្លន់នៅ ទួរគី

នៅក្នុងហាងលក់គ្រឿងអលង្ការរបស់ខ្លួនក្មេងប្រុសអាយុ១២ឆ្នាំម្នាក់បានបង្ហាញភាពក្លាហាន
ដើម្បីជួយឱពុករបស់ខ្លួនខណៈដែលពួកគេកំពុងប្រឈមមុខនឹងចោរប្លន់ដែលប្រដាប់ដោយ
កាំភ្លើងខ្លី ។


រូបភាពដែលថតបានដោយកាមេរ៉ាសន្ដិសុខបានបង្ហាញថា ចោរប្លន់ម្នាក់ពាក់ម៉ាសបិទមុខបាន
ចូលទៅក្នុងហាងលក់គ្រឿងអលង្ការមួយកន្លែងនៅខ័ណ Bagcilar របស់ Istanbul ។ចោរប្លន់ម្នាក់
នេះបានដាក់កាបូបរបស់ខ្លួននៅលើតុ ហើយបញ្ជាឱ្យម្នាស់ហាងគឺលោក Mehmet Karagoz ប្រមូលគ្រឿងអលង្ការទាំងអស់ដាក់ចូលទៅក្នុងកាបូបនោះចោរម្នាក់នេះក៏បានប្រញាប់ទាញកាំ
ភ្លើងខ្លីចេញពីចង្កេះរបស់ខ្លួនប្រុងគំរាមម្ចាស់ហាងផងដែរ។

ភ្លាមៗនោះ កូនប្រុសរបស់ម្ចាស់ហាង អាយុ១២ឆ្នាំ ដែលកំពុងឈរពីក្រោយ បានវាយតប់ទៅ
លើចោរដែលមានរូងរាងខ្ពស់ស្រឡះនោះ។ដោយសារតែនៅតូចក្មេងនោះក៏ត្រូវចោរច្រានដួល
ទៅម្ខាងនៅមុនពេលឱពុកគេចូលទៅជួយ។ជាមួយនឹងភាពក្លាហានរបស់ក្មេងរួមជាមួយនឹង
ឱពុករបស់ខ្លួន ចុងក្រោយចោរនោះកើតការភ័យខ្លួន ហើយក៏បានរត់គេចខ្លួនបាត់ទៅ។

ការប្លន់នេះបានកើតឡើងកាលពីខែមិថុនាក្រោយមកវីដេអូស្ដីពីការប្លន់នេះក៏ត្រូវបានគេបង្ហោះ
នៅលើអ៊ីនធឺរណិតតៗគ្នាដើម្បីស្វែងរកជនសង្ស័យ។វីដេអូនេះក៏បានទាក់ទាញការចូលមើល
បានជាង៥សែននាក់។បច្ចុប្បន្ន ចោរម្នាក់នេះត្រូវបាននគរបាលប្រទេស Turkey ចាប់ខ្លួន៕




ដោយ ៖ សូរីយ៉ា
ប្រភព ៖ youtube

Tags: 12-year old childneutralized armed robbeturkey