ព័ត៌មានអន្តរជាតិ ៖ យោធាទួរគី គូសបញ្ជាក់ឲ្យដឹងថា ចំណាត់ក្តៅរបស់ខ្លួន ពាក់ព័ន្ធទៅនឹងការ វាយប្រហារ ១០ថ្ងៃចុងក្រោយ នៅតាមព្រំប្រទល់ដែន ដើម្បីប្រឆាំងទៅនឹងក្រុមឧទ្ទាមរដ្ឋអ៊ីស្លាម ជ្រុលនិយមនោះ ជាលទ្ធផល កម្លាំងទ័ពអាកាស បានវាយប្រហារកំទេចសំណង់ អាគារ ៣ កន្លែង របស់ ISIS បានហើយ។
សេចក្តីរាយការណ៍ បញ្ជាក់ឲ្យដឹងថា យន្តហោះចម្បាំងបានវាយប្រហារ តំបន់ Arab Ezza និង al-Ghundura នាភាគខាងត្បូងព្រំប្រទល់ដែន ប្រទេសទួរគី ដែលមានទីតាំងស្ថិតនៅភាគខាងលិច ទី ក្រុង Jarablus ដែលជាទីក្រុង កម្លាំងរដ្ឋាភិបាល វាយដណ្តើមគ្រប់គ្រងបានត្រលប់មកវិញ ពី ISIS កាលពីថ្ងៃទី ២៤ សីហា ។ ទួរគី គូសបញ្ជាក់ឲ្យដឹងថា ខ្លូនចង់បោសសម្អាតឬសគល់កម្លាំងរដ្ឋ អ៊ី ស្លាមជ្រុលនិយម ៩០គ.ម ជុំវិញ ព្រំប្រទល់ដែនរបស់ខ្លួនជាមួយនឹងប្រទេសស៊ីរី ។ ថ្ងៃសុក្រកន្លង ទៅនេះ ការវាយប្រហារទ័ពអាកាសទួរគី នៅតាមព្រំប្រទល់ដែន បានធ្វើឲ្យ ISIS រងគ្រោះយ៉ាង ចាស់ដៃ ៕
ប្រែសម្រួល ៖ កុសល
ប្រភព ៖ ប៊ីប៊ីស៊ី