CamNews

ព័ត៌មានអន្តរជាតិ 

ពុទ្ធោ! មេក្លោងធ្វើរដ្ឋប្រហារ Fethullah Gulen នៅតួកគីនឹងត្រូវផ្តន្ទាទោសដាក់ពន្ធនាគារជិត ២,០០០ឆ្នាំ

(អ៊ីស្តង់ប៊ុល)៖ ក្រុមរដ្ឋអាជ្ញា​របស់ប្រទេសតួកគី បានធ្វើការពិភាក្សាគ្នា​ អំពីចំណាត់ការតាមផ្លូវច្បាប់​ទៅលើលោក Fethullah Gulen ដែលត្រូវបានរដ្ឋាភិបាលតួកគី ចោទថា​ជាមេខ្លោង ធ្វើរដ្ឋប្រហារ​នៅថ្ងៃទី១៥ ខែកក្កដា ហើយជា លទ្ធផលចាស់ព្រឹទ្ធាចារ្យ​ដែលកំពុងរស់នៅ អាមេរិករូបនេះ នឹងអាចទទួលការផ្តន្ទាទោស ដាក់ពន្ធនាគារពីរជីវិត និងត្រូវជាប់ក្នុងពន្ធនាគារបន្ថែមរ​យៈពេល ១,៩០០ឆ្នាំទៀត។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន Israel Times នារសៀល​ថ្ងៃពុធ ទី១៧ ខែសីហា ឆ្នាំ២០១៦។

នៅក្នុងពាក្យចោទប្រកាន់​ ដែលមាន ២,៥២៧ទំព័រ ដែលត្រូវបានអនុម័ត ដោយរដ្ឋអាជ្ញានៅទីក្រុង Usak ភាគខាងលិច ប្រទេសតួកគីនោះ លោក Gulen បានទទួលរងការចោទ​ប្រកាន់ ពីបទល្មើសធំៗ​មួយចំនួនដូចជា ការប៉ុនប៉ងបំផ្លាញច្បាប់រដ្ឋធម្មនុញ្ញ ដោយប្រើប្រាស់កម្លាំង ព្រមទាំងការបង្កើត និងដឹកនាំក្រុមភេរវករ ប្រដាប់អាវុធ រួមជាមួយនឹងបទចោទ​ប្រកាន់ធ្ងន់ៗ​ជាច្រើនទៀត ដែលពាក់ព័ន្ធនឹងរដ្ឋប្រហារ នៅថ្ងៃទី១៥ ខែកក្កដា។ យ៉ាងណាក៏ដោយ តួកគី​នៅតែកំពុងទាមទារ អាមេរិក ឲ្យផ្តល់បត្យាប័នបញ្ជូនខ្លួន​លោក Gulen ត្រឡប់មកវិញ​នៅឡើយ៕


ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង


Tags: Turkey int news Hot news