CamNews

ព័ត៌មានអន្តរជាតិ 

វាយប្រហារ ភារវកម្ម កម្មវីធីមង្គលការ ពន្លក ISIS វ័យទើប ១៤ឆ្នាំ សម្លាប់ភ្ញៀវ ៥១នាក់

ព័ត៌មានអន្តរជាតិ ៖ ឧក្រិដ្ឋជនបំផ្ទុះគ្រាប់បែក ដែលបានសម្លាប់មនុស្ស ៥១ នាក់ នៅក្នុងទីក្រុង Gaziantep ប្រទេស ទួរគី កាលពីពេលកន្លងទៅនេះ ត្រូវបានប្រធានាធិបតី ប្រទេស ទួរគី លោក Recep Tayyip Erdogan គូសបញ្ជាក់ឲ្យដឹងថា ឧក្រិដ្ឋជនរូបនោះ មានវ័យចន្លោះពី ១២ទៅ ១៤ឆ្នាំតែប៉ុណ្ណោះ ។ 


លោក Erdogan បន្តឲ្យដឹងថា ការវាយប្រហារលើកនេះ ក្រុមឧទ្ទាមរដ្ឋអ៊ីស្លាមជ្រុលនិយម ISIS ក៏ ជាអ្នកបញ្ជាពីក្រោយដូចគ្នាដែរ ដែលជាការវាយប្រហារ បំផ្ទុះគ្រាប់បែកអត្តឃាត ទៅលើកម្មវិធី រៀបមង្គលការមួយកន្លែង នៅក្នុងទីក្រុង Gaziantep ដែលមានទីតាំង ជិតព្រំប្រទល់ដែន ប្រទេស ស៊ីរី ខណៈទីនោះផ្ទាល់មានសមាជិក ISIS ច្រើននាក់ កំពុងតែបង្កប់ខ្លួន ។ 


ការវាយប្រហារបំផ្ទុះគ្រាប់បែកអត្តឃាត ទៅលើកម្មវិធីមង្គលការ ខាងលើ បានបណ្តាលអោយជន រងគ្រោះ ៥១នាក់ស្លាប់ ខណៈ ៦៩នាក់ផ្សេងទៀតរបួស ក្នុងនោះ ១៧នាក់ របួសធ្ងន់ ។ ការវាយ ប្រហារបានកើតឡើង ខណៈពេលដែលភ្ញៀវកិត្តិយសទទួលទានភោជនីយអាហារ កំពុងតែរាំរែក យ៉ាងសប្បាយនៅលើផ្លូវ ។ 

ក្រុមការងារសារព័ត៌មាន Seref Isler ពីទីក្រុង Gaziantep អោយដឹងថា ទីក្រុងដែលមានប្រជាជន សរុប ១,៥លាននាក់ មួយនេះ បច្ចុប្បន្នភាព កំពុងតែស្ថិតនៅក្នុងបញ្ហាប្រឈមជាខ្លាំង  ពីព្រោះថា ជាទីក្រុងដែលមានការប្រយុទ្ធជាខ្លាំង រវាងក្រុម ISIS និងកងកម្លាំង Kurdish របស់ស៊ីរី ។ អំឡុង ខែ ឧសភា កន្លងទៅនេះ ឧក្រិដ្ឋជនបំផ្ទុះគ្រាប់បែក ដែលត្រូវបានគេមានជំនឿជាក់អោយដឹងថា មានទំនាក់ទំនងជាមួយនឹង ISIS នោះ ក៏បានវាយប្រហារសម្លាប់ មន្រ្តីប៉ូលីស ២រូប ពីទីក្រុង Ga- zianten ដូចគ្នាដែរ ៕



ប្រែសម្រួល ៖ កុសល

ប្រភព ៖ ប៊ីប៊ីស៊ី


Tags: Turkey int news Hot news