(អង់ការ៉ា)៖ ទីបំផុតប្រធានាធិបតីតួកគី បានប្រកាសជាផ្លូវការ ទៅកាន់ក្រុមអ្នកគាំទ្ររូបលោកថា លោកនឹងអនុម័តឲ្យមានការយកច្បាប់ កាត់ទោសប្រហារជីវិត មកអនុវត្តន៍ឡើងវិញ ប្រសិនបើរដ្ឋសភា និងសាធារណជនបង្ហាញការគាំទ្រលើរឿងនេះព្រមៗគ្នា ចំពោះច្បាប់ដែលត្រូវបានបោះបង់ចោលតាំងពីឆ្នាំ ២០០៤នោះ។ នេះបើតាមការចេញផ្សាយ នៅមុននេះបន្តិច ដោយសារព័ត៌មាន BBC នាព្រឹកថ្ងៃចន្ទទី០៨ ខែកក្កដា ឆ្នាំ២០១៦។
ប្រធានាធិបតីតួកគី លោក Recep Tayyip Erdogan បានធ្វើការប្រមូលផ្តុំមួយយ៉ាងធំ នៅទីលានកណ្តាលទីក្រុង អ៉ីស្តង់ប៊ុល ដែលត្រូវបានសារព័ត៌មានក្នុងស្រុកអះអាងថា មនុស្សជាង ១លាននាក់បានចូលរួម។ វាជាការប្រមូលលើកដំបូងហើយ បន្ទាប់ពីរដ្ឋប្រហារទទួលបរាជ័យទាំងស្រុង កាលពីថ្ងៃទី១៥-១៦ ខែកក្កដា កន្លងទៅនេះ។
នៅក្នុងឱកាសនោះដែរលោក Erdogan បានប្តេជ្ញាចំពោះមុនក្រុមអ្នកគាំទ្រថា លោកនឹងបោសសម្អាតឲ្យអស់នូវក្រុមអ្នកគាំទ្រមេខ្លោង ធ្វើរដ្ឋប្រហារ Fethullah Gulen ដែលកំពុងរស់នៅ សហរដ្ឋអាមេរិក។
គួរបញ្ជាក់ថា បច្ចុប្បន្ននេះ រដ្ឋាភិបាលតួកគីត្រូវបាន គេមើលឃើញថា បាននិងកំពុងងាកទៅផ្សាភ្ជាប់ទំនាក់ទំនងជិតស្និទ្ធ ជាមួយនឹងរុស្ស៊ី ខណៈអាមេរិក និងអឺរ៉ុប ហាក់ប្រែជាអាប់អួរ ក្រោយរដ្ឋប្រហារបរាជ័យ ដែលមានពាក្យចរចាអារ៉ាមថា អាមេរិកជាអ្នក ស្ថិតនៅពីក្រោយខ្នងការព្យាយាម ទម្លាក់លោក Erdogan ចេញពីអំណាចនោះ៕
ប្រភព ៖ ប៊ីប៊ីស៊ី
ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង