ភ្នំពេញ ៖ ដោយសារភាព ស្រឡាញ់ទ្រព្យកេរ្តិ៍របស់ខ្លួន ធ្វើឲ្យយុវជនម្នាក់ បានសម្រេចចិត្ត
ធ្វើអត្តឃាតខ្លួន ដោយលើក មធ្យោបាយធ្វើដំណើររបស់ ខ្លួនទម្លាក់ចុះ ក្នុងទឹកទន្លេ រួចក៏
លោតពីលើស្ពានព្រះមុនី វង្សថ្មី តាម ក្រោយដោយ មិនដឹងមូលហេតុ ធ្វើឲ្យប្រជាពលរដ្ឋ
និងអ្នកដំណើរ រួមជាមួយ សមត្ថកិច្ចមានការ ហួសចិត្តយ៉ាងខ្លាំង ។
ហេតុការណ៍ភ្ញាក់ផ្អើលកើត ឡើងកាលពីវេលាម៉ោង ៨ និង ៣០ នាទី យប់ ថ្ងៃទី ១៤ ខែ
សីហា ឆ្នាំ២០១៣ ស្ថិតនៅលើស្ពានព្រះមុនីវង្សថ្មី សង្កាត់ច្បារអំពៅទី ១ ខណ្ឌមានជ័យ ។
បើតាមអ្នកដំណើរម្នាក់ ដែលឃើញហេតុការណ៍ជាក់ស្តែង បាននិយាយថា ឃើញយុវជន
ម្នាក់វ័យប្រហែល ២០ ឆ្នាំជិះកង់ ឡើងលើស្ពានព្រះមុនីវង្សថ្មី ហើយមាន ទឹកមុខដូចជា
កំសត់ ហាក់មានវិបត្តិផ្លូវចិត្ត និងមានបញ្ហាមិនអាចដោះ ស្រាយចេញ ខណៈជិះដល់ពាក់
កណ្តាលស្ពាន យុវជនរូបនេះ បានឈប់កង់ និងឈរសម្លឹង ទឹកទន្លេ អស់រយ:ពេលមួយ
សន្ទុះ ស្រាប់តែយុវជនរូបនេះ លើកកង់របស់ខ្លួនទម្លាក់ ចូលទៅក្នុងទឹកទន្លេ ហើយរូបគេ
បានលោតបន្តទៅតាមកង់ ធ្វើអត្តឃាតខ្លួនឯង ដោយមនុស្សជាច្រើនបានស្ទុះរត់ទៅឃាត់
និងជួយចាប់ដែរ តែជាអកុសល ឃាត់យុវជនមិនទាន់ ។
ជុំវិញហេតុការណ៍ ខាងលើនេះ ប្រជាពលរដ្ឋ និងនគរបាលយាមនៅគោលដៅស្ពានព្រះ
មុនីវង្ស បានប្រញាប់ ប្រញាល់ ហៅអ្នកនេសាទជាច្រើន ចេញទូកអន្តរាគមន៍ រាវរកយុវ
ជនខាងលើផងដែរ ប៉ុន្តែរកមិនឃើញដោយសារទឹកទន្លេនៅរដូវទឹកឡើង ហូរខ្លាំងពេក ដូច្នេះយុវជននេះប្រហែលជាហូរទៅតាមទឹកទន្លេបាត់ខ្លួនទៅហើយ។ សមត្ថកិច្ចដែល ចុះ
ទៅដល់កន្លែងកើតហេតុ ក្រោយពីបានស្តាប់ការ រៀបរាប់របស់សាក្សីដែលបានឃើញ
ហេតុការណ៍បាន សន្និ ដ្ឋានថា យុវជនគិតខ្លីមកលោតទឹកសម្លាប់ខ្លួនខាងលើប្រហែលជា
រូបគេមានវិបត្តិស្នេហា ឬក៏វិបត្តិក្នុងក្រុមគ្រួសារ មិនអាចដោះស្រាយបាន ទើបធ្វើឲ្យរូបគេ
ទ្រាំមិនបានគិតខ្លីបែបនេះ។
សមត្ថកិច្ចមូលដ្ឋាន ក៏បានអំពាវអំនាវដល់មនុស្សគ្រប់រូប សូមកុំឲ្យគិតខ្លីដូចយុវជន ខាង
លើព្រោះរាល់បញ្ហាដែលកើតមាន គឺមនុស្សគ្រប់ៗគ្នា តែងតែដោះស្រាយ បាន ជានិច្ច ។
បើខ្លួនដោះស្រាយ មិនកើត អាចដើររកអ្នកណាដែលមានគំនិតថ្មីៗជួយដោះស្រាយ សូម
កុំយកបញ្ហាធ្វើអត្តឃាតមកដោះ ស្រាយបញ្ហាឲ្យសោះ ៕
ផ្តល់សិទ្ធិដោយ៖ ដើមអម្ពិល