CamNews

ព័ត៌មានជាតិ 

ទឹកជ្រោះ ដ៏ស្រស់ស្អាត បង្កើតបានជាឥន្ធធនូ ពេល ត្រូវពន្លឺថ្ងៃ

ទឹកជ្រោះ​ចា​អុង​ហូរ​ធ្លាក់​ពីលើ​ភ្នំ​ស្វាយ​ដែល​នៅ​ជិត​ក្រុង​បាន​លុង​។ ទឹកជ្រោះ​នេះ​មាន​កម្ពស់
​២៥​ម៉ែត្រ និង ​ព័ទ្ធជុំវិញ​ដោយ​វល្លិ និង​រុក្ខជាតិ​ដុះ​ឡើង​ជា​ច្រើន​។ ទេសភាព​មាន​ភាពស្រស់
ស្អាត​ចាប់​អារម្មណ៍ ​យ៉ាងខ្លាំង ផ្សែង​ទឹក​បង្កើត​ដោយ ​ទឹកធ្លាក់​បុក​ជាមួយ​ព្រៃឈើ បង្កើត​ជា
​ឥន្ទធនូ​នៅក្នុង​ពន្លឺ​ថ្ងៃ​។​
​សព្វថ្ងៃ​នេះ​ គេ​បាន​ធ្វើ​ ជណ្ដើរ​ដើម្បីអោយ​ភ្ញៀវទេសចរ ​អាច​ងាយស្រួល​ ចុះ​ពី​កំពូលភ្នំ​ទៅ​
ដល់​បាត​ ជ្រោះ​តែម្ដង​។ នៅ​ទឹកជ្រោះ​  ក៏​មាន​កន្លែង​លក់​ចំណីអាហារ ភេសជ្ជៈ អាហារ​ញ៉ាំ
​កំសាន្ដ និង​វត្ថុ​អនុស្សាវរីយ៍​ក្នុងស្រុក​មួយ​ចំនួន​ទៀត​។​
​នៅ​ពីក្រោយ​ទឹកជ្រោះ​គឺជា​រូង​ថ្ម​មួយ​យ៉ាង​ធំ​ដែល​ភ្ញៀវទេសចរ​អាច​ទទួលបាន​ ការ​ទស្សនា​
ទេសភាព​តាមរយៈ​ផ្ទៃ​ទឹក​។ នៅលើ​ជើងភ្នំ​ទឹកធ្លាក់​គឺជា​ដំ​ថ្ម​ធម្មជាតិ​ធំៗ ​ដែល​អ្នកធ្វើ​ដំណើរ​
អាច​ សម្រាក​កំសាន្ដ នឹង​ទេសភាព​។​
​ទឹកជ្រោះ​  មាន​ទីតាំង​នៅក្នុង​ភូមិ ​ កុលសម្ព័ន្ធ​ភ្នំ​គ្រឹង ភូមិ​ចា​អុង  ស្រុក​អូរ​ជុំ​។ ដើម្បី​ទៅ​ដល់​
ទីនោះ  គេ​អាច​ធ្វើ​ដំណើរ​ពីរ​គីឡូម៉ែត្រ​ចុះ​ពី​ក្រុង​បាន​លុង​តាម​ផ្លូវជាតិ​លេខ​ ៧៨ បន្ទាប់​មក
​បត់​ស្ដាំ និង​ទៅ​តាម​ផ្លូវ​នោះ​ប្រាំមួយ​គីឡូម៉ែត្រ​៕

សូមទស្សនា រូបភាព ខាងក្រោម!!!

ព័ត៌មានទាក់ទងនឹងតំបន់ទេសចរណ៍ផ្សេងៗ៖

-អាថ៌កំបាំងដ៏អឆ្ឆរិយ ដ៏មិនគួរជឿ នៃប្រាសាទបុរាណ ប្រែរូប
-កោះធម្មជាតិ ដ៏ស្រស់ស្អាត សម្បូរដោយចម្លាក់ ផ្ទាំងថ្មខ្មៅធំៗ ជាច្រើន
-អាថ៌កំបាំង កោះសំពៅមាស ដ៏ចម្លែក ផុសនៅកណ្តាលទន្លេ ដ៏ស្រស់ស្អាត
-តំបន់ទេសចរណ៍ដ៏ស្រស់ស្អាត ចម្លែក មាននៅក្នុងរឿង ព្រេងនិទានខ្មែរ ភ្នំសន្ទួច
-ប្រាសាទបុរាណដ៏អច្ឆរិយ រងការខូចខាតស្ទើរទំាងស្រុង ដោយសារសង្គ្រាម និង រុករក
វត្ថុបុរាណមានតំលៃ

ដោយ៖ វណ្ណៈ
ប្រភព៖ tourismcambodia


Tags: Travel Cha Ung Waterfall