កំពង់ឆ្នាំង ៖ សពបុរសជាអ្នកនេសាទម្នាក់ មានសភាពហើមស្អុយរលួយ ត្រូវបានគេប្រទះ
ឃើញអណ្តែត ទឹកមកទើនឹងកំប្លោក ស្ថិតក្នុងភូមិសាស្ត្រភូមិក្បាលដំរី ឃុំត្រពាំងចាន់ ស្រុក
បរិបូណ៌ ខេត្តកំពង់ឆ្នាំង នៅពីព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៣ ។
ប្រជាពលរដ្ឋបានអះអាងថា សពជនរងគ្រោះ មានឈ្មោះ អ៊ួន សី ភេទប្រុស អាយុ ២៣ឆ្នាំ
នៅភូមិតាក្រៀម ឃុំអន្លង់សំណ ស្រុកជីក្រែង ខេត្តសៀមរាប ។
ប្រជាពលរដ្ឋ ជាអ្នកនេសាទដូចគ្នា បានឲ្យដឹងថា ជនរងគ្រោះបានបាត់ខ្លួន តាំងពីថ្ងៃទី៦
ខែសីហា មកម៉្លេះខណៈពួកគាត់ដែលជាអ្នកនេសាទបានសណ្តោងទូកគ្នា ពីខេត្តសៀមរាប
ដើម្បីមកនេសាទត្រី នៅក្នុងភូមិ សាស្រ្តឃុំត្រពាំងចាន់ ស្រុកបរិបូរណ៌ ខេត្តកំពង់ឆ្នាំង ។
ពេលដែលសណ្តោងទូកគ្នានោះ អ្នកជិះកាណូត ខាងមុខពុំបានងាកមើលក្រោយ លុះពេល
មកដល់កន្លែងគោលដៅ ដែលត្រូវសម្រាក បាត់ជនរងគ្រោះមិន ឃើញនៅលើទូក ក៏នាំគ្នា
ផ្អើលឆោឡោបំបែកគ្នាជិះទូកកាណូតដើររកជនរងគ្រោះមិនឃើញរហូតដល់ ព្រឹកថ្ងៃទី១៣
ខែសីហា ឆ្នាំ២០១៣នេះ ទើបប្រជាពលរដ្ឋប្រទះឃើញសពបុរសខាងលើដែលមានសភាព
ហើមស្អុយរលួយទៅហើយ និងបានរាយការណ៍ទៅសមត្ថកិច្ចឲ្យចុះមកពិនិត្យតែម្តង ។
បើតាមការសន្និដ្ឋាន របស់សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា ករណីនេះមិនមែនជាករណី
ឃាតកម្មនោះទេ គឺជនរងគ្រោះ អាចធ្លាក់ទឹកលង់ស្លាប់ ដោយសារខ្យល់គគ្មានអ្នកដឹង។
សពជនរងគ្រោះ ក្រោយពីពិនិត្យ រួចរាល់ សមត្ថកិច្ចបានប្រគល់ទៅឲ្យក្រុមគ្រួសារ ដើម្បី
យកទៅធ្វើបុណ្យតាមប្រពៃណី ៕
ផ្តល់សិទ្ធិដោយ៖ ដើមអម្ពិល