CamNews

មិនគួរឲ្យជឿ 

អ្នកទេសចរ ចិត្តសឿង ចាក់សាក់រូបផែនទី ពិភពលោក លើខ្នង ល្បីអស់ទាស់ អោយតែទៅដល់ទីណា

ស្ទើរតែមិនគួរអោយជឿ ៖ អ្នកទេសចរចិត្តសឿងម្នាក់ ត្រូវបានរកអោយឃើញថា​ ពិតជាហ៊ាន
ហួស ពោលគឺ បានចាក់សាក់រូបផែនទីពិភពលោក នៅលើខ្នងរបស់ខ្លួន  ហើយអ្វីដែលរឹតតែ
ពិសេស និងប្លែកនោះគឺថាអោយតែគាត់ធ្វើដំណើរទៅដល់ប្រទេសណាមួយហើយនោះ គាត់
ធ្វើការចាក់សាក់បន្ថែមពណ៌ទៅលើរូបផែនទីប្រទេស ដែលនៅលើខ្នងរបស់គាត់។

គួរបញ្ជាក់ផងដែរថា អ្នកទេសចរចិត្តសឿងរូបនេះ មានឈ្មោះថា William Passman វ័យ ៥៩
ឆ្នាំ ។   លើសពីនេះ ប្រភពសារព័ត៌មានដដែលបន្ថែមថា  លោក William ជាពលរដ្ឋមកពីរដ្ឋ
Louisiana សហរដ្ឋអាមេរិក ជាអតីតអ្នករៀបចំផែនការហរិញ្ញវត្ថុ ។ បន្ទាប់ពីបានចូលនិវត្តន៍
លោក William ក៏បានចាប់ផ្តើមធ្វើដំណើរកំសាន្តទូទាំងពិភពលោក   ពោលគឺ លោកបានធ្វើ
ដំណើរបាន ៧០ ប្រទេសហើយ ក្នុងរួមមានបណ្តាប្រទេសនៅ Europe, Africa, South Ame-
rica, Australia ក៏ដូចជា Antarctica ជាដើម ។

ដោយឡែក លោក William ក៏បានផ្តល់ជាកិច្ចសម្ភាសន៍ផងដែរថា លោកមិនដែលធ្លាប់មាន
ការសោកក្រោយទៅនឹងការចាក់សាក់នេះនោះទេ ក៏ព្រោះតែ កាលពីពេលកន្លងទៅ ក៏ធ្លាប់
មានក្រុមមនុស្ស   ដែលជាអ្នកទេសចរដូចគ្នានោះ  បានធ្វើការកោតសរសើរនូវគំនិតដ៏ប្លែក
មួយនេះ ហើយដំណើរកំសាន្តរបស់គាត់  ដែលនឹងមិនអាចបំភ្លេចបាន  គឺការធ្វើដំណើរទៅ
កាន់ទឹកធ្លាក់    Iguazu Falls  នៅព្រំប្រដែនប្រទេសប្រេស៊ីល  និង អាហ្សង់ទីន  ពីព្រោះតែ
ខណៈនោះ ក្រុមមនុស្សបានមកផ្តិតស្នាមសាក់ដែលនៅលើខ្នងរបស់គាត់ជំនួសអោយទឹក
ធ្លាក់ទៅវិញ៕

* ព័ត៌មានមួយចំនួនផ្សេងទៀត ដែលគួរអោយចាប់អារម្មណ៍ មាននៅខាងក្រោមនេះ ៖

- ផ្អើលពេញពិភពអ៊ិនធើណេត ក៏ព្រោះរឿងស្នេហ៍ស្មោះ បុរសពិការកាយ នារីមិនពិការចិត្ត
- Olinguito​ ពូជសត្វសំពោចកម្រ ប្រភេទថ្មី ត្រូវបានគេរកឃើញ នៅតំបន់ជួរភ្នំ (មានវីដេអូ)
- វីដេអូ កងកម្លាំងរដ្ឋាភិបាល ប៉ះទង្គិចនឹងក្រុមបាតុករ សម្លាប់មនុស្ស ជាង ៤០០ នាក់

ដោយ ៖ រិទ្ធី
ប្រភព ៖ មេត្រូ