CamNews

ព័ត៌មានអន្តរជាតិ 

ផ្អើលពេញពិភពអ៊ិនធើណេត ក៏ព្រោះរឿងស្នេហ៍ស្មោះ បុរសពិការកាយ នារីមិនពិការចិត្ត

ព័ត៌មានអន្តរជាតិ    ៖  ថ្មីនេះ បើយោងតាមសេចក្តីរាយការណ៍ពីទីភ្នាក់ងារសារព័ត៌មាន diva
asia​ បានគូសបញ្ជាក់អោយដឹងថា ស្រ្តីជនជាតិម៉ាឡេស៊ី  វ័យ ៣៥ ឆ្នាំម្នាក់ ត្រូវបានរកអោយ
ឃើញថា បានធ្វើដំណើរ    ដោយធ្វើការហោះហើររាប់ពាន់គីឡូម៉ែត្រ  ទៅប្រទេសចិន ដើម្បី
បានរៀបការជាមួយនឹងបុរសពិការម្នាក់។

នាង Gan Sook Ying មកពីទីក្រុង  Kuala Lumpur  បានក្លាយជាមិត្តលោក Li Kangyu វ័យ
៣៨ ឆ្នាំរូបនេះ តាំងពីខែ​មិថុនា ឆ្នាំ ២០១១ មកម្ល៉េះ បន្ទាប់ពីបានស្គាល់គ្នា និងChat តាមប្រ
ព័ន្ធអ៊ិនធើណេត។ គួររំឭកផងដែរថា លោក Li Kangyu ជាពលរដ្ឋកើតនៅក្នុងក្រុង Tangs-
han ខេត្ត  Hebei  ប្រទេសចិន  លោកមានជម្ងឺម្យ៉ាងដែលគេអោយឈ្មោះថា ( rheumatoid
arthritis) ជាហេតុនាំអោយលោកពិការយ៉ាងដូច្នេះ។


នាង Gan បានបញ្ជាក់អោយដឹងថា  ដំបូងនាងពិតជាចាប់អារម្មណ៍រឿងលោក Kangyu ជា
ខ្លាំង ក៏ប៉ុន្តែយូរៗទៅ  បន្ទាប់ពីនាងបាន ចំណាយពេលទៅលេងគាត់ដល់ទៅ  ៣ ដងនៅឯ
ប្រទេសចិននោះ នាង Gan ក៏បានចាប់ផ្តើមកោតសរសើរនាង   និង លង់ស្រឡាញ់គាត់តែ
ម្តង។

សារព័ត៌មាន Sin Chew Daily ចេញផ្សាយអោយដឹងថា ស្ថានភាពលោក Kangyu បានចាប់
ផ្តើមទៅជាអាក្រក់ៗ តាំងពីគាត់មានវ័យទើបតែ  ៧  ឆ្នាំមកម្ល៉េះ  លុះក្រោយមក គាត់ក៏បាន
ធ្លាក់ខ្លួនឈឺធ្ងន់ និងមិនអាចងើបចេញពីគ្រែបាន។


លោក Kangyu និង Gan បានចុះសំបុត្រអាពាហ៍ពិពាហ៍រួមគ្នា នៅឯនាយកដ្ឋានកិច្ចការស៊ី
វិលខេត្ត កាលពីថ្ងៃទី ២៤ ខែកក្កដា កន្លងផុតទៅថ្មីៗនេះ ដោយនឹងមានរៀបចំជាកម្មវិធីរៀ
បមង្គលការនៅថ្ងៃទី ៨ ខែមិថុនា ដោយមានការចូលរួមពីសំណាក់ក្រុមគ្រួសាររបស់ពួកគេ

ដំបូងឡើយ ទំនាក់ទំនងមួយនេះ ត្រូវបានក្រុមគ្រួសាររបស់ពួកគេបានជំទាស់ ដោយឡែក
បន្ទាប់ពីធ្វើដំណើរទស្សនកិច្ចពីសំណាក់បងប្អូន នាង Gan ទៅលេងលោក  Kangyu កាល
ពីឆ្នាំកន្លងទៅ ទំនាក់ទំនងមួយនេះ បែរជាត្រូវបានទទួលស្គាល់ និងយល់ស្របទៅវិញ៕

* ព័ត៌មានអន្តរជាតិ មួយចំនួនផ្សេងទៀត ដែលទស្សនិកជន និយមអាន ៖

- Olinguito​ ពូជសត្វសំពោចកម្រ ប្រភេទថ្មី ត្រូវបានគេរកឃើញ នៅតំបន់ជួរភ្នំ (Video)
- រន្ធត់ ទារកតូចធ្វើការវះកាត់ ដុំសាច់ដុះនៅកញ្ជឹង ក ១៣ ស.ម បានសម្រេច
- ស្រីស្អាត អ្នកមានទ្រព្យសម្បត្តិស្តុក រងការរិះគន់ យ៉ាងចាស់ដៃ ខណៈចតរថយន្តទំនើប
នៅកណ្តាលទ្រូងផ្លូវ

ដោយ ៖ ពិសី
ប្រភព ៖ Divaasia