CamNews

កំសាន្ត 

ម្តាយ ឌួង ហ្សូរីដា ធូរស្រាល​ពីជំងឺ តែបន្ត​ព្យាបាល​នៅ​ប្រទេស​ថៃ

ភ្នំពេញ៖ រយៈពេលជិតកន្លះខែហើយ ដែលពិធីការិនីល្បីឈ្មោះ កញ្ញា ឌួង ហ្សូរីដា បានសម្រេចចិត្តផ្អាកការងារសិល្បៈ ដោយសារតែនាងជាប់រវល់ ត្រូវនាំម្តាយចេញទៅព្យាបាលជំងឺ នៅប្រទេសថៃ។ បើគិតរហូតមកដល់ពេលនេះ ស្ថានភាពជំងឺម្តាយរបស់នាង មានការធូរស្រាលជាងមុនច្រើនហើយ ។

ថ្មីៗនេះ កញ្ញា ឌួង ហ្សូរីដា បានអវត្តមានពីការងារ សិល្បៈមួយរយៈពេល ដោយសារតែនាងត្រូវ មើលថែទាំម្តាយធ្លាក់ខ្លួនឈឺ និងនាំម្តាយចេញទៅព្យាបាល ជំងឺនៅប្រទេសថៃ។ បន្ទាប់ពី ឌួង ហ្សូរីដា បានចំណាយថវិកា និងពេលវេលាព្យាបាល ជំងឺឲ្យម្តាយរបស់នាងអស់ជាច្រើនថ្ងៃ តែស្ថានភាពហាក់មិនធូរស្រាល ទើបធ្វើឲ្យនាងត្រូវជូនម្តាយ ទៅព្យាបាលជំងឺនៅក្រៅប្រទេស ។

ក្រោយពីតារាស្រី ឌួង ហ្សូរីដា បាននាំម្តាយចេញ ទៅព្យាបាលជំងឺអស់រយៈពេល ជិតកន្លះខែកន្លងមកនេះ នាងបានសម្ញែងបង្ហាញពីអាការៈ ស្ថានភាពជំងឺម្តាយរបស់នាងថា “ស្ថានភាពជំងឺរបស់ម្តាយខ្ញុំ ពេលនេះបានធូរស្រាលជាងមុនហើយ ដោយគាត់ អាចញុំាអីបាន ហើយខ្ញុំក៏ជូនពរគាត់ឲ្យ ឆាប់ជាសះស្បើយ..កូនស្រឡាញ់ម៉ាក់ ” ។

តាមរយៈសម្តីនេះ បានចាត់ទុកជាសារមួយ សម្រាប់បង្ហាញសាធារណៈ ទៅដល់អ្នកគាំទ្រមិត្តភក្តិសិល្បៈ ដែលមានការព្រួយបារម្ភ និងយកចិត្តទុកដាក់ ទៅលើសុខទុក្ខម្តាយរបស់នាង នាពេលកន្លងមក។ ប៉ុន្តែ ឌួង ហ្សូរីដា មិនបានបញ្ជាក់ច្បាស់ថា ម្តាយរបស់ នាង មានជំងឺអ្វី ហើយពេលនេះខាងគ្រូពេទ្យ ក៏មិននិយាយពីស្ថានភាពជំងឺម្តាយនាងទេ ដោយនាងគ្រាន់តែនិយាយយ៉ាងខ្លីថា ទុកម្តាយបន្តមើលជំងឺ នៅប្រទេសថៃ។ ដោយឡែក ឌួង ហ្សូរីដា ត្រូវត្រឡប់មកវិញដើម្បីបន្តការងារ ។

ទាក់ទងទៅនឹងចម្ងល់ ចោទសួរជាបន្តបន្ទាប់ថា ម្តាយរបស់ កញ្ញា ហ្សូរីដា មានជំងឺអ្វី ហើយស្ថានភាពយ៉ាងណា ? នឹងបន្ត ព្យាបាលជំងឺ នៅប្រទេសថៃ ដល់ពេលណានោះ LookingTODAY បានព្យាយាម ទាក់ទងទៅពិធីការិនីស្រីល្បីឈ្មោះ ប្រចាំ ស្ថានីយទូរទស្សន៍ អាស៊ីអាគ្នេយ៍ តែទូរស័ព្ទចូលជាច្រើនលើក គ្មានអ្នកទទួល ។ តែទោះជាយ៉ាងណា យើងរំពឹងថា នាងនឹងចេញ មុខបកស្រាយប្រាប់ ដល់ទស្សនិកជន ចំពោះស្ថាន ភាពជំងឺម្តាយរបស់នាង នៅពេលក្រោយ ៕

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: National news Khmer stars Cambodia Ent news