Giola គឺជាឈ្មោះបឹងទឹកប្រៃ នៅជាប់មាត់សមុទ្រ ដែលមានរូបរាងដូចជាអាងហែលទឹក និង
ពោរពេញទៅដោយទេសភាព ដ៏ស្រស់ស្អាត ដែលមានទីតំាងស្ថិតនៅ លើកោះ Thassos
ប្រទេសក្រិក។
អាងហែលទឹកធម្មជាតិ ដ៏ចម្លែក និង មិនគួរឱ្យជឿនេះ មានសីតុហ្ហភាពទឹកកក់ក្តៅ ជាងទឹក
សមុទ្រ ដោយសារតែ អាងហែលទឹក Giola គីសិ្ថតនៅចន្លោះផ្ទាំងថ្មយក្សដ៏ធំ ស្រូបកម្តៅពី
ពន្លឺព្រះអាទិត្យ និងផ្តល់កម្តៅបន្តទៅក្នុងទឹក។
ភ្ញៀវទេសចរជាច្រើន ចូលចិត្តទៅកម្សាន្ត នៅទីនេះ រីករាយជាមួយនឹងការហែលទឹក ស្រូប
យកខ្យល់អាកាសបរិសុទ្ធ ដេកហាលថ្ងៃនៅលើផ្ទាំងថ្ម ថតទេសភាពដ៏ស្រស់ត្រកាលនៅជុំ
វិញតំបន់អាងហែលទឹកធម្មជាតិ Giola និង គយគន់ទស្សនីយភាពដ៏អស្ចារ្យជាមួយនឹងក្រុម
គ្រួសារ និងមិត្តភក្តិ៕
សូមទស្សនា វីដេអូ ខាងក្រោម
ប្រែសម្រួលដោយ៖ វណ្ណៈ
ប្រភព៖ hitfull