CamNews

ព័ត៌មានអន្តរជាតិ 

លទ្ធផល ប្រជាមតិ ក្រិក "No" ៦១,៣ % បដិសេធសំណើ EU និងប្រថុយចាកចេញពី សមាជិក ប្រទេស ចាយលុយ អឺរ៉ូ

ព័ត៌មានអន្តរជាតិ ៖ ប្រជាជន ប្រទេសក្រិក ក្រោយពី   បាន បោះឆ្នោតប្រជាមតិ ក្នុងស្រុក អំឡុងថ្ងៃ អាទិត្យម្សិលមិញនេះ លទ្ធផលផ្លូវការ បានបង្ហាញអោយដឹងថា ក្រិក បដិសេធទៅនឹងសំណើ របស់ សហភាពអឺរ៉ុប ពោល តួលេខ ដែលជាលទ្ធផលផ្លូវការ គឺបដិសេធ (មិនព្រម) ស្មើនឹង ៦១,៣% និង  យល់ស្រប (ព្រម) ស្នើនឹង ៣៨,៧% នេះបើតាមការគូសបញ្ជាក់ដោយផ្ទាល់ ពី  ក្រសួង  មហាផ្ទៃ ប្រ ទេស ក្រិក ។


រដ្ឋាភិបាលប្រទេសក្រិក ដែលដឹកនាំដោយ  គណបក្ស  កាន់   អំណាច Syriza បានចេញយុទ្ធនាការ ដោយទទូចអោយប្រជាជនក្រិក  បោះឆ្នោត  ប្រជាមតិ បដិសេធ ទៅនឹងសំណើ ខណៈខ្លួនបានហៅ សំណើពីសហភាពអឺរ៉ុបនោះថា ជា ការ ដាក់បន្ទុកដ៏ធ្ងន់ធ្ងរ ។ យ៉ាងណាមិញ ជាការគូសបញ្ជាក់ ទៅ លើលទ្ធផល ប្រជាមតិលើកនេះ ពីសំណាក់ ប្រភពមិនគាំទ្រ   ប្រទេសក្រិកនោះអោយដឹងថា ប្រការ នេះគឺនាំមកនូវលទ្ធផល ប្រទេសក្រិក ចាកចេញពី   សមាជិក  ប្រទេស ចាយលុយអឺរ៉ូ ក្នុងនោះ កិច្ច ប្រជុំកំពូល បណ្តារដ្ឋ ចាយលុយអឹរ៉ូ ត្រូវបានកោះហៅប្រជុំផ្លូវការ អំឡុងថ្ងៃអង្គារ នេះ​ ។


នាយករដ្ឋមន្រ្តីប្រទេសក្រិក Alexis Tsipras គូសបញ្ជាក់ យប់ថ្ងៃអាទិត្យ អោយដឹងថា លទ្ធផលបោះ ឆ្នោតប្រជាមតិក្រិក ស្តែងអោយឃើញ ក្រិក បោះឆ្នោត គាំទ្រដល់  សាមគ្គីភាព និង ប្រជាធិបតេយ្យ ភាពតំបន់អឺរ៉ុប ។

គួរបញ្ជាក់ថា វិបត្តិហរិញ្ញវត្ថុនៅក្នុង ប្រទេសក្រិក  សព្វ ថ្ងៃនេះ គឺជាបញ្ហាប្រឈមជាខ្លាំង ដល់រដ្ឋា ភិ បាលក្នុងស្រុក ក្រិក ក៏ដូចជា សមាជិក ប្រទេស ចាយលុយអឺរ៉ូ ខណៈការបោះឆ្នោតប្រជាមតិ«ព្រម» ឬ«មិនព្រម» តាមគម្រោងកំណែទម្រង់ថ្មី របស់​គណកម្មាធិការអឺរ៉ុប ធនាគារកណ្តាលអឺរ៉ុប និងមូល នីធិ រូបិយវត្ថុអន្តរជាតិ កន្លងមកនោះ គឺជាប្រធានបទដ៏ស្មុគស្មាញជាខ្លាំង ។

លទ្ធផល«ព្រម» មានន័យថា ប្រជាពលរដ្ឋយល់ព្រមតាមសំណើរបស់សហភាពអឺរ៉ុបដោយមិនបាន យកចិត្តទុកដាក់ ចំពោះសំណើររបស់លោកនាយករដ្ឋមន្ត្រី Alexis Tsipras នោះឡើយ ហើយលោក នឹង ទទួលយកលទ្ធផលនេះ។


ចំណែករដ្ឋាភិបាលនឹងត្រូវកំណែទម្រង់ថ្មី ហើយត្រូវធ្វើកិច្ចចរចាជាមួយម្ចាស់បំណុល​ក្នុងរយៈពេល ប៉ុន្មានសប្តាហ៍ខាងមុខ។ ប៉ុន្តែម្ចាស់បំណុលបានបញ្ជាក់ជាមុនថា ពួកគេនឹងមិនធ្វើកិច្ចចរចាជាមួយ នាយករដ្ឋមន្ត្រីរូបនេះឡើយ ទោះក្នុងករណីបែបណាក៏ដោយ។ ប្រទេស ក្រិចនឹងបន្តធ្វើជាសមាជិក របស់ប្រទេសចាយប្រាក់អឺរ៉ូ ប៉ុន្តែប្រទេសទាំងអស់ជាសមាជិក ត្រូវប្រឈម មុខនឹងបញ្ហាស្មុគស្មាញ ដោយពួកគេចាំបាច់ត្រូវបោះពុម្ភរូបិយប័ណ្ណជាថ្មី ដើម្បីធ្វើកំណែទម្រង់រួមជាមួយប្រទេស ក្រិច ព្រោះ ថារូបិយប័ណ្ណកាលពីមុន មិនអាចប្រើប្រាស់តទៅទៀតបានឡើយ។

ដោយឡែកលទ្ធផល «មិនព្រម» មានន័យថា សំណើរបស់សហភាពអឺរ៉ុបត្រូវបរាជ័យហើយប្រទេស ក្រិចត្រូវចាកចេញពី​ប្រទេសជាសមាជិកចាយប្រាក់អឺរ៉ូ។

សូម  ជម្រាបថា សហភាព  អឺរ៉ុបបានផ្តល់សំណើរថា នឹងផ្តល់ ​ប្រាក់៧ពាន់លានអឺរ៉ូសម្រាប់ប្រទេស ក្រិច ដើម្បីសងបំណុល ប៉ុន្តែរដ្ឋាភិបាលក្រុង អាតែនមួយនេះ ចាំបាច់  ត្រូវ ទទួល យកកំណែទម្រង់​យ៉ាង តឹងរឹងជាច្រើនចំណុចរបស់សហភាពអឺរ៉ុប៕

ប្រែសម្រួល ៖ កុសល

ប្រភព​ ៖ ប៊ីប៊ីស៊ី


Tags: Int news Breaking news World news Unt news Hot news Greece Crisis