CamNews

ព័ត៌មានអន្តរជាតិ 

សោកនាដកម្ម គ្រោះថ្នាក់ចរាចរណ៍ សាហាវ និងរន្ធត់ បុកបន្តកន្ទុយគ្នា គររថយន្ត ៤០​ គ្រឿង ស្លាប់ ៤ នាក់

ព័ត៌មានអន្តរជាតិ ៖​ ជាមួយនឹងប្រជុំរូបភាព ខាងក្រោម បើតាមការគូសបញ្ជាក់អោយដឹង ពីគេហទំព័រ​សារព័ត៌មានអន្តរជាតិ រដ្ឋចិន ស៊ិនហួរ បានអោយដឹងថា    រូបភាព ទាំងនេះ គឺជាទិដ្ឋភាព រួម នៃគ្រោះ ថ្នាក់ចរាចរណ៍ កើតឡើងយ៉ាងរន្ធត់​នៅក្នុងប្រទេសក្រិច ពោល រថយន្ត  បុកបន្តកន្ទុយគ្នា និងគរមើល តែភ្នំដល់ទៅ ៤០ គ្រឿង ដោយនៅក្នុងនោះ សេចក្តីរាយការណ៍   បញ្ជាក់ ថា  យ៉ាងហោចណាស់ មាន មនុស្ស ៤ នាក់ បានស្លាប់បាត់បង់ជីវិត ខណៈរាប់សិបនាក់   ផ្សេងទៀត  បានទទួលរងរបួស ធ្ងន់ និង ស្រាល ។

បន្ថែមពីលើនេះ បើយោងតាមសម្តី មន្រ្តីប៉ូលីស ប្រចាំតំបន់   កើត ហេតុ សរបញ្ជាក់អោយដឹងថា រឿង ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ ដ៏រន្ធត់ និង សាហាវមួយនេះ  បានកើតឡើង កាលពីថ្ងៃអាទិត្យម្សិល មិញ នាភាគខាងកើត ប្រទេស ក្រិច ។ ដោយឡែក មូលហេតុពិត ដែលបានបណ្តាលអោយ កើតមាន ឡើងនូវសោកនាដកម្ម ដ៏សាហាវនេះ ក៏ដោយសារតែបុរសម្នាក់ ជា  អ្នក បើករថយន្ត ដឹកទំនិញធន់ធំ មានវ័យ ៣៩ ឆ្នាំ ខណៈមកទល់បច្ចុប្បន្នភាព គាត់ត្រូវបានចាប់ឃាត់ខ្លួនហើយ បន្ទាប់ពីគាត់គឹជាដើម ចងនៃការបង្កើតបាន នូវគ្រោះថ្នាក់ ដ៏សាហាវមួយនេះ ដោយសារតែរថយន្តរបស់គាត់​ ដាច់ហ្វ្រាំង ។

ពុំទាន់មានសេចក្តីរាយការណ៍ ណាមួយ បញ្ជាក់ពី បណ្តា  អត្តសញ្ញាណពិត នៃ ក្រុមមនុស្ស ជាជនរង គ្រោះស្លាប់បាត់បង់ជីវិត ឬក៏របួសនៅឡើយទេ ខណៈ ក្រុម មនុស្ស ទទួលរងរបួស ត្រូវបានក្រុមអាជ្ញា ធរក្នុងតំបន់ ចាប់បញ្ជូនទៅសង្គ្រោះ និង ព្យាបាលភ្លាមៗ នៅ   មន្ទីរពេទ្យដែលនៅជិតបំផុត នៃទីតាំង កន្លែងកើតហេតុ ៕


ប្រែសម្រួល ៖ កុសល
ប្រភព ៖ ស៊ិនហួរ


Tags: Int news Breaking news World news Unt news Hot news Greece Car crash