CamNews

ព័ត៌មានអន្តរជាតិ 

Eurozone ដាក់កំហិត ថ្ងៃ Deadline អោយក្រិក សម្រេច សំណើ ប្រាក់បំណុលថ្មី អោយខានតែបាន

ព័ត៌មានអន្តរជាតិ ៖ Eurozone បានសម្រេចដាក់ថ្ងៃកំហិត (ថ្ងៃបញ្ជប់  ​ឬ Deadline) ដល់ ប្រទេស ក្រិក ថ្ងៃព្រហស្បត្តិ៍នេះ ក្នុងការសម្រេចឡើងនូវសំណើថ្មី ដើម្បីធានា​  អោយបាននូវកិច្ចព្រមព្រៀង សុវត្ថិភាព ជាមួយនឹង ម្ចាស់បំណុលរបស់ខ្លួន ខណៈ Eurozone ក៏បានកោះហៅ អោយ   មានកិច្ច ប្រជុំកំពូល សហភាពអឹរ៉ុបភ្លាមៗ នៅថ្ងៃអាទិត្យចុងសប្តាហ៍នេះ ។


ប្រធានក្រុមប្រឹក្សា សហភាពអឹរ៉ុប Donald Tusk ស្រាយបំភ្លឹអោយដឹងថា បរិបទនា  ពេលបច្ចុប្បន្ន ភាពនេះ​គឺជានិន្នាការមួយដែលមានការរិះគន់ខ្លាំងបំផុត ក្នុងទំព័រប្រវត្តិសាស្រ្ត សហភាព   អឹរ៉ុប ។ លោក Tusk បន្តអោយដឹងថា ថ្ងៃកំហិត នឹងមកដល់ អំឡុងសប្តាហ៍នេះ ក្រោយពីមាន កិច្ចប្រជុំជា បន្ទាន់ នៅក្នុងទីក្រុង Brussels ។

សេចក្តីរាយការណ៍ បញ្ជាក់អោយដឹងថា តំបន់អឹរ៉ុប មានក្តីរំពឹងទុកថា ក្រិក នឹង  នាំ មកនូវសំណើ ប្រាក់បំនុលថ្មី អំឡុងថ្ងៃអង្គារ ភ្លាមៗ បន្ទាប់ពីក្រុមអ្នកបោះឆ្នោតប្រជាមតិ ធ្វើការបដិសេធ ទៅនឹង សំណើពី សហភាពអឹរ៉ុប ក៏ដូចជា ពីម្ចាស់បំណុល ប៉ុន្តែ មកទល់នឹងពេលនេះ ពុំមាន សំណើប្រាក់ បំណុលថ្មីណាមួយ សម្រេចឡើងនៅឡើយទេ ។ គួររំឮកថា អំឡុងថ្ងៃ អាទិត្យ ចុងសប្តាហ៍នេះ​នឹង មានកិច្ចប្រជុំកំពូលសហភាពអឺរ៉ុប ដោយមានការចូលរួមដោយផ្ទាល់ ពី  សមាជិក មន្រ្តី ២៨ រូប ពី សហភាពអឹរ៉ុប ៕


ប្រែសម្រួល ៖ កុសល

ប្រភព ៖ ប៊ីប៊ីស៊ី


Tags: Int news Breaking news World news Unt news Hot news Greece Crisis