CamNews

ព័ត៌មានអន្តរជាតិ 

"ខ្លោចចិត្ត" ក្មេងចំណាកស្រុកតូចៗ ៧​នាក់ ស្លាប់បាត់បង់ជីវិត ក្រោយទូកអន្តោប្រវេសន៍ ៤ គ្រឿង ក្រឡាប់លិច

ព័ត៌មានអន្តរជាតិ ៖ មនុស្ស ១០ នាក់ ក្នុងនោះ មានក្មេងតូចៗជាច្រើននាក់បានស្លាប់បាត់បង់ជីវិត បាត់ទៅហើយ នៅពេលដែលទូកចំណាកស្រុក ៤គ្រឿងបានក្រឡាប់លិចនៅភាគខាងកើតសមុទ្រ Aegean ប្រទេសក្រិក អំឡុងថ្ងៃពុធកន្លងទៅនេះ ។

សេចក្តីរាយការណ៍បញ្ជាក់អោយដឹងថា មន្រ្តីឆ្មាំសមុទ្រ ប្រទេសក្រិក អំឡុង ហេតុការណ៍ នៃគ្រោះ ថ្នាក់ ក្រឡាប់ លិចទូកចំណាកស្រុក ៤ គ្រឿងខាងលើ ពួកគេបានជួយសង្គ្រោះ  ជនអន្តោប្រវេសន៍ សរុប ២៤២ នាក់ ។ ប្រភពបញ្ជាក់អោយដឹងថា ជនអន្តោប្រវេសន៍ខុសច្បាប់ រាប់ពាន់នាក់ បានធ្វើ ដំណើរដល់ដីកោះ Lesbos ជារៀងរាល់ថ្ងៃ បន្ទាប់ពីធ្វើដំណើរទាំងប្រថុយ  ប្រថាន តាមផ្លូវទឹកពីប្រ ទេសទួរគី ។ ទន្ទឹមនឹងនេះផងដែរ មានការបំនកស្រាយបំភ្លឺអោយដឹងថាជនអន្តោប្រវេសន៍នៅបន្ត ប្រើប្រាស់ផ្លូវទឹកពីឈូងសមុទ្រល៊ីប៊ីទាំងប្រថុយប្រថានដដែល ។ យ៉ាង ណាមិញ អាជ្ញាធរ អ៊ីតាលី គូសបញ្ជាក់អោយដឹងថា​ខ្លួនបានជួយសង្គ្រោះជនចំណាកស្រុក  សរុប  ១០៤២ នាក់ អំឡុងថ្ងៃពុធ កន្លងទៅនេះ​។

សារព័ត៌មាន អ៊ីតាលី ចុះផ្សាយអោយដឹងថាតួរលេខនៃក្រុមមនុស្សចំណាកស្រុកទាំងអស់នេះអាច ដឹងជាក់ច្បាស់ទៅបាន ក្រោយពីអាជ្ញាធរអ៊ីតាលី   ចេញ  ប្រតិបត្តិការ  ជួយ សង្គ្រោះ ៧ លើកដាច់ ដោយឡែក ពីគ្នា ។ ភ្នាក់ងារ AGI អោយដឹងថា ចក្រភព   អង់គ្លេស Irish និងអាល្លឹម៉ង់ជាដើមនោះ បានចូលរួមក្នុងបេសកម្ម ជួយសង្គ្រោះ ជនអន្តោប្រវេសន៍ ពីឈូងសមុទ្រ ប្រទេស ល៊ីប៊ី ។​

ប្រភពបញ្ជាក់អោយដឹងថា ជនចំណាកស្រុកច្រើនជាង ៣០ នាក់ នៅបន្តបាត់ខ្លួននៅឡើយបន្ទាប់ ពីទូកចំណាកស្រុក ទូកឈើ របស់ពួកគេបានក្រឡាប់លិច នៅជិតដីកោះ Lesbos ។ ក្មេងតូចៗ ៧ នាក់ ត្រូវបានគេមានជំនឿជាក់អោយដឹងថា ជាជនរងគ្រោះស្លាប់    បាត់បង់ជីវិត ក្នុងចំណោមអ្នក ជូបគ្រោះអកុសលស្លាប់ទាំងអស់ នេះបើយោងតាមការគូសបញ្ជាក់  ពីអង្គការ Save the Children

                                                   បញ្ជាក់ ៖ រូបភាព ឯកសារ

ប្រភពពី អង្គការ Save the Children​ បន្តអោយដឹងថា ក្មេងតូចៗ ដែលជាជនចំណាកស្រុក ហោច ណាស់ ៧០ នាក់ បានស្លាប់បាត់បង់ជីវិត ដោយសារតែគ្រោះអកុសល លង់ទឹកស្លាប់ អំឡុងពេល ដំណើរប្រថុយប្រថាន ប៉ុនប៉ងចូលដល់ទឹកដី ប្រទេស ក្រិក ក្នុងរយៈពេល ជិត ២ ខែកន្លងមកនេះ បើចាប់គិតតាំងពីផ្ទុះរឿងអាស្រូវ ក្មេងតូចជាជនចំណាកស្រុក  ស្លាប់ទើរលើឆ្នេរខ្សាច់ ។ សន្លឹករូប​ថត ក្មេងតូចដែលជនចំណាកស្រុក ស្លាប់ដេកផ្គាប់   មុខលើឆ្នេរខ្សាច់នោះ  នាំ  មកនូវភាពចម្រូង ចំរាស់ទូទាំងសាកលលោក ពាក់ព័ន្ធទៅនឹងវិបត្តិមនុស្សជាតិ ៕

- អាន ៖ "មិនចង់ទេ តែជាគ្រោះកាច គេរបូតពីដៃខ្ញុំ" ដំណើររឿង រន្ធត់​ សព ក្មេងតូច វ័យ ៣ឆ្នាំ

- អាន ៖ សពក្មេងតូច លង់ទឹក ទើរលើឆ្នេរ ផ្ទុះក្តីអាសូរ មួយទ្វីបលោក ដាក់បន្ទុក ស្តីអោយខ្លាំង ពួក ISIS

 

ប្រែសម្រួល ៖ កុសល

ប្រភព ៖ ប៊ីប៊ីស៊ី


Tags: Int news Breaking news World news Unt news Hot news Greece Crisis