ព័ត៌មានវីដេអូ ៖ បណ្តាយានជំនិះ ដែលមានអាយុកាល លើសពី ១៥ ឆ្នាំ ទាំងអស់ រងនូវការបង្គាប់បញ្ជា ពុំអោយមានវត្តមាន ចរាចរណ៍នៅលើដងផ្លូវ សាធារណៈ ក្នុងក្រុង New Delhi ប្រទេស ឥណ្ឌា ដើម្បីជា ការកាត់បន្ថយការបំពុលអាកាស ក្នុងទីក្រុង នេះបើយោងតាមការដកស្រង់ សម្រង់អត្ថបទ ផ្សាយចុះ ពី ទំព័រសារព័ត៌មានបរទេស ប៊ីប៊ីស៊ី ។
ខណៈក្រុមមនុស្សមួយចំនួន សាទរ ក៏ដូចជា ស្វាគមន៍នូវចំណាត់ការមួយនេះ ក្នុងនោះក្រុមមនុស្សមួយ ចំនួនផ្សេងទៀត អះអាងអោយដឹងថា អ្នកបង្កើតគោលនយោបាយ បរាជ័យ ទៅនឹងការឆ្លើយតបចំនាត់ ការអាសន្នទាក់ទិនទៅនឹងបរិស្ថាន ។ អ្នកយកព័ត៌មាន ទំព័រ ប៊ីប៊ីស៊ី Shilpa Kannan ធ្វើសេចក្តីរាយការ ណ៍ពី ទីក្រុង New Delhi ប្រទេស ឥណ្ឌា ៕
ប្រែសម្រួល ៖ កុសល
ប្រភព ៖ ប៊ីប៊ីស៊ីវីដេអូ