CamNews

មិនគួរឲ្យជឿ 

បុរសវ័យ ៥២ឆ្នាំ បរាជ័យ២០០ដង ក្នុងការស្វែងរកការងារ

បរុសដ៏ឆ្លាសវៃម្នាក់  លោក Brainy Mark Schwalbe  បានឲ្យដឹងថា ការងាររបស់គាត់គឺធ្វើ
នៅលើគំនរសំរាម។ លោក Mark អាយុ ៥២ ឆ្នាំ  បានប្រមូលសំរាមយួរពេញដៃ  ក្រោយពី
គាត់ចូលទៅរៀននៅសាកលវិទ្យា អស់រយៈពេល៤ដង។

គាត់បានដាក់ពាក្យសុំការងារធ្វើចំនួន ២០០ដង ប៉ុន្តែមិនដែលជាប់សូម្បីតែមួយដងសោះ។
កន្លែងទទួលពាក្យការងារមួយ បានប្រាប់គាត់ថា ពាក្យសុំធ្វើការ  និងចំណេះដឹងរបស់គាត់
គឺល្អឥតខ្ចោះ ជាមួយនឹងសញ្ញាបត្របរិញ្ញាបត្រ  និងបរិញ្ញាបត្រជាន់ខ្ពស់របស់គាត់។

គាត់បាននិយាយ គាត់បានដាក់ពាក្យធ្វើការនៅក្នុងរោងចក្រនិងឃ្លាំងអីវ៉ាន់ ប៉ុន្តែអ្នកទទួល
ពាក្យការងារ  ប្រាប់គាត់ថា  យើងមិនត្រូវការ    អ្នកមានចំណេះដឹងជ្រៅជ្រះ មកធ្វើការនៅ
កន្លែងនេះទេ!។

លោកMark បានបន្តថា ប្រសិនបើខ្ញុំអាចស្វែងរកការងារ ដែលត្រូវជាមួយនឹងជំនាញរបស់
ខ្ញុំ  គឺវាមិនមែនជារឿងចំលែកនោះទេ។ ខ្ញុំបានដាក់ពាក្យសុំការងារ ដែលមានតំណែងខ្ពស់
ហើយសុំប្រាក់ខែតិច នៅតែគេមិនទទួល។

នៅទីបំផុត ការតស៊ូព្យាយាមរបស់គាត់ Markក៏បានទទួលការងារមួយជាអ្នកស្ម័គ្រចិត្ត នៅ
កន្លែងស្តានីតិកាយសម្បាទា មើលថែរក្សាអ្នកញៀនថ្នាំ។

មន្ទីរការងាររដ្ឋមួយ   បានឲ្យដឹងថា  មានប្រជាពលរដ្ឋរាប់ពាននាក់  ដែលបញ្ចប់ការសិក្សា
ហើយ  គ្មានការងារធ្វើ  ដែលមានរយៈពេល ១៥ឆ្នាំ   មកហើយ  យើងបានស្វែងរកការងារ
សំរាប់ពួកគេ។

ដោយ៖ វណ្ណៈ
ប្រភព៖ mirror


Tags: Unbelievable Strange