ភ្នំពេញ ៖ កម្លាំងនគរ បាលអគ្គនាយកដ្ឋាន អន្ដោប្រវេសន៍ក្រសួង មហាផ្ទៃ បានធ្វើឡើង ជាបន្ដ បន្ទាប់លើការ ចុះឆែកឆេរលំនៅឋាន កន្លែងស្នាក់ នៅនិង ឃាត់ខ្លួនជនជាតិវៀតណាម ទាំងឡាយណា ដែលមក រស់នៅ និងរកស៊ីលើទឹកដីកម្ពុជា មិនមានលិខិតស្នាមត្រឹមត្រូវ ។
ជាក់ស្ដែងនៅព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៤នេះ កម្លាំងនគរបាលនៃអគ្គនាយក ដ្ឋានអន្ដោប្រវេសន៍ ក្រសួង មហាផ្ទៃ និងកម្លាំងនគរបាលប៉ុស្តិ៍ស្ទឹងមានជ័យ ដឹកនាំ ដោយព្រះរាជអាជ្ញារង បានធ្វើប្រតិបត្ដិការចុះឃាត់ជនជាតិវៀតណាមចំនួន៩ នាក់នៅក្នុងភូមិទ្រា២ ភូមិទ្រា៤ និងភូមិដំណាក់ធំ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ។
លោក សេង សាញ់ ចៅសង្កាត់ស្ទឹងមានជ័យ ដែលចូលរួមនៅក្នុងប្រតិ បត្ដិការខាងលើនេះ បានឱ្យដឹងថា ក្នុងចំណោម ជនជាតិវៀតណាម ទាំង៩ នាក់ខាងលើនេះ រួមមានស្រី៥នាក់និងប្រុស៤នាក់ ដែលពួក គេទាំងនេះ កំពុងរកស៊ីនិងស្នាក់នៅក្នុងប្រទេស កម្ពុជា មិនមានលិខិតស្នាមត្រឹមត្រូវ ។
សមត្ថកិច្ចបានបញ្ជាក់ថា ក្រោយពីឃាត់ ខ្លួននិងធ្វើការសួរនាំរួចមក ជនជាតិវៀត ណាមទាំង៩នាក់នេះ ត្រូវបាន បញ្ជូនទៅកាន់ អគ្គនាយកដ្ឋានអន្ដោប្រវេសន៍ ដើម្បីចាត់ការ បន្ដតាមនីតិវិធី តាមរយៈការបញ្ជូនពួកគេ ត្រឡប់ ទៅប្រទេសវិញ ។
សូមបញ្ជាក់ថា ដើម្បីអនុវត្ដច្បាប់អន្ដោ ប្រវេសន៍ និងពង្រឹងការរស់នៅរបស់ជន បរទេសលើទឹកដី កម្ពុជាឱ្យ មាន ច្បាប់ទម្លាប់ ត្រឹមត្រូវនោះ រាជរដ្ឋាភិបាលកម្ពុជា តាម រយៈអគ្គនាយកដ្ឋានអន្ដោប្រវេសន៍ របស់ ក្រសួងមហាផ្ទៃ ក្នុងរយៈពេលចុងក្រោយ នេះ បានបញ្ចេញ ប្រតិបត្ដិការជាបន្ដបន្ទាប់ ដោយចុះទៅឆែកឆេរនិងឃាត់ខ្លួន ជនជាតិ វៀតណាមជាច្រើន ជាពិសេសនៅរាជធានី ភ្នំពេញ ។
ជនជាតិវៀតណាមទាំងនោះ ត្រូវបាន សមត្ថកិច្ចរាយការណ៍ថា មកស្នាក់នៅនិងរក ស៊ីក្នុងប្រទេសកម្ពុជា ពុំមានលិខិត ស្នាមត្រឹម ត្រូវនោះឡើយ ហើយពួកគេទាំងនោះប្រកប របររកស៊ីដូចជាជាងឈើ ដើរលក់ឆ្នោត សន្លឹក ទិញអេតចាយ និងលក់គ្រឿងហូបចុះជាដើម ៕




