CamNews

មិនគួរឲ្យជឿ 

សន្ដិសុខតាមចាប់ នារីជាច្រើននាក់ ដែលដើរស្រាតក្នុងផ្សារទំនើប

 

ប្រេស៊ីល៖ តាមការអោយដឹងពីគេហទំព័រដេលីមែល ដែលបានចុះផ្សាយកាលពីពេលថ្មីៗ
នេះថា មានស្រ្ដីជាច្រើននាក់​ បានដោះអាវចេញ រួចដើរក្នុងផ្សារលក់ទំនិញ ដែលធ្វើអោយ
ផ្អើលដល់ក្រុមសន្ដិសុខតាមចាប់ ដើម្បីរក្សាសណ្ដាប់ធ្នាប់ និងអ្នកកាសែត ក៏បានការមក
ចុះថតផងដែរ។



រឿងរ៉ាវមួយនេះ បានកើតឡើង នៅផ្សារលក់ទំនិញមួយ ក្នុងទីក្រុងSao Paulo ប្រទេសប្រេ
ស៊ីល ស្របពេលនារីពីរ បីនាក់ បាននាំគ្នាស្រាតសម្លៀកបំពាក់ចេញតវ៉ា ចំពោះល្បែងងូត
ទឹកក្នុងអាង ឬគេអោយឈ្មោះថា "Big Brother Gameshow​" ។

 
Big Brother Gamshow នេះត្រូវបានគេបង្កើតឡើង តាំងពីឆ្នាំ ២០០៨ ក្នុងតំបន់អឺរ៉ុប ដែល
មកដល់ពេលនេះ វាត្រូវបានបែកសាខាជាច្រើនកន្លែង នៅជុំវិញពិភពលោក ហើយព្រម
ទាំងមានសមាជិកដល់ទៅ១៥០,០០០នាក់ឯណ្ណោះ។​ អ្វីដែលគួរអោយគាត់សម្គាល់ និងការ
ចេញតវ៉ា របស់ក្រុមនារីគឺថា ហ្គេមមួយនេះ ហាក់បីដូចជាមានភាពប៉ះពាល់ខ្លះ ដល់សិទ្ធិមនុ
ស្ស (មនុស្សស្រី) និងអំពីហិង្សារមួយផងដែរ។


គួរបញ្ចាក់ផងដែរថា កន្លងមក ក៏មានក្រុមនារីមួយចំនួន ចេញតវ៉ាក្នុងប្រទេសអ៊ុយក្រែនផង
ដែរ។ នេះជាវីដេអូក្លីប ដែលបង្ហាញអំពី Big Brother Gameshow នៅប្រេស៊ីល សូមចុចដើម្បី
មើល៕

ដោយ៖ វត្ដី
ប្រភព៖ dailymail



Tags: Unbelievable strange femen topless Brazile