CamNews

តារា 

អីយ៉ា..! វ៉ាន់ នីឡា រាំក្បាច់សិចស៊ី អមដោយគ្របឆ្នាំង ឡូយដែរតើ..?​ (Video Inside)

ភ្នំពេញ៖ អាចនិយាយបានថា ជារឿងគួរឲ្យភ្ញាក់ផ្អើលមួយ ខណៈ វ៉ាន់ នីឡា ដែលកំពុងក្តោបអាជីពចម្រៀង ជ្រកក្រោមផលិតកម្ម ភ្លេងរីខតនោះ ថ្មីៗនេះ ស្រាប់តែបែកធ្លាយឃ្លីបវីដេអូខ្លី បង្ហាញឲ្យឃើញពីឈុតឆាក និងសកម្មភាពសម្តែងក្បាច់រាំ ប្លែកៗ អមដោយគ្របឆ្នាំង មើលទៅឡូយម្យ៉ាងដែរតើ?

នៅក្នុងឃ្លីបវីដេអូ មានរយៈពេលជាង១នាទី គេប្រទះឃើញបង្ហោះ នៅលើបណ្តាញទំនាក់ទំនងសង្គម ហើយត្រូវបានអ្នកនិយមលេង ហ្វេសប៊ុក Share បន្តពីមួយទៅមួយនោះ បង្ហាញឲ្យឃើញ ពីសកម្មភាពរាំប្លែកៗ របស់តារាចម្រៀង វ័យក្មេង នាង វ៉ាន់ នីឡា ដោយនៅក្នុងដៃរបស់ នាងមានកាន់គម្របឆ្នាំង ព្រមជាមួយនឹងការចាក់ក្បាច់រាំក្រវ៉ីក្រវែងដងខ្លួន មើលទៅគួរឲ្យញាក់សាច់បំផុត។

បើមើលតាមទិដ្ឋភាព ឃ្លីបវីដេអូមួយនេះ ដំបូងឡើងគេបានឃើញ កញ្ញា វ៉ាន់ នីឡា លើកដៃក្រវីឡើងលើយឺតៗ ដោយមានគម្របឆ្នាំង កាន់នៅក្នុងដៃ ព្រមនឹងការចាក់បទភ្លេង អមកំដរការរាំ។ បន្ទាប់មកទៀតតារាស្រី រូបនេះក៏ចាប់ផ្តើមបញ្ចេញក្បាច់រាំងញាក់ហក់ចុះហក់ឡើង ទៅតាមចង្វាក់បទចម្រៀង។ អ្វីដែលធ្វើឲ្យមហាជន មានការចាប់អារម្មណ៍ គឺនៅត្រង់ថា ហេតុអ្វីក្បាច់រាំងមួយនេះ នីឡា ចាំបាច់កាន់ គម្រប ឆ្នាំងនៅក្នុងដៃធ្វើអ្វី?

ចង់ដឹងថា តើតារាស្រីរូបនេះ មានក្បាច់រាំអ្វីខ្លះប្លែក ពីគេ ហើយនាងលេងស្ទីល ដល់កម្រិតណានោះ សូមប្រិយមិត្តតាមដាន ទស្សនាវីដេអូ ខាងក្រោមនេះ ទាំងអស់គ្នា..៖

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: National news Khmer stars Cambodia Ent news