CamNews

តារា 

សុខ សោម៉ាវត្តី ប្រាប់ មហាជនពីកាលបរិច្ឆេទ សម្រាលកូនស្រីក្នុងខែ ឧសភា

ភ្នំពេញៈ  អតីតតារាសម្តែង និងជាពិធីការិនី រូបស្រស់សម្រស់ ឆើតឆាយសំឡេងស្រទន់ ដែលមាន
ឈ្មោះ បោះសំឡេង ប្រចាំស្ថានីយ ទូរទស្សន៍បាយ័ន អ្នកនាង សុខ សោម៉ាវត្តី បន្ទាប់ពីផ្អាកការងារ
សិល្បៈ មួយរយៈពេលដោយសារ តែចង់មានពេលវេលា សម្រាកពីការងារ និងសម្ងំពពោះផងនោះ
ថ្មីៗនេះស្រាប់តែនាង ប្រកាសប្រាប់ដល់ មហាជនជាសាធារណៈ នៅលើបណ្តាញ ទំនាក់ទំនងសង្គម
Facebook របស់នាងថា នាងកំពុងតែត្រៀមខ្លួន សម្រាលកូនស្រី ដែលជាចំណងដៃ អាពាហ៍ពិពាហ៍
របស់នាង នៅដើមខែឧសភា ខាងមុខឆាប់ៗនេះហើយ។

តារាស្រីដែលសម្រេចចិត្ត បោះបង់អាជីពសិល្បៈ ចូលរោងការ ជាមួយបុរសពោះម៉ាយ កូនមួយលោក
ទូច ដារ៉ាណា ជាកូនប្រុសអតីតស្នង ការរាជធានីភ្នំពេញ លោក ទូច ណារ៉ុថ កាលពីថ្ងៃទី១៤ ខែវិច្ឆិកា
ឆ្នាំ២០១៣កន្លងទៅនេះ ដោយក្រោយពីនាងរៀបការរួច នាងបានប្រកាសផ្អាកពីការងារមួយរយៈពេល
ដើម្បីយកពេលវេលាទំនេរ ទៅថែទាំស្វាមី និងពពោះកូន ដែលជាចំណងដៃ អាពាហ៍ពិពាហ៍។

តារាស្រីដែលធ្លាប់មាន ឈ្មោះល្បីតាមរយៈ ការសម្តែងរឿង “ភូមិខ្ញុំស្រស់ឆើតឆាយ” សុខ សុម៉ាវត្តី
ត្រូវបានគេចាត់ទុកថា ជាតារាស្រី ដែលមានសំណាងជាងគេ នៅក្នុងឆ្នាំ២០១២ ដោយក្រោយពី នាង
រៀបការ រួចនាងមានផ្ទះវីឡា រថយន្តទំនើប ដែលជាចំណងដៃ របស់ឪពុកម្តាយក្មេក ជាច្រើនម៉ឺនដុល្លារ
ហើយស្វាមី ក៏ស្រលាញ់ថ្នាក់ថ្នមនាង គ្រប់បែបយ៉ាង មិនចង់ឲ្យនាង ធ្វើការងារច្រើននោះទេ ព្រោះថា
ខ្លាចភរិយា មានការហត់នឿយ។

បន្ទាប់ពីមានភាព ស្ងប់ស្ងាត់មួយរយៈ ពីពិភពសិល្បៈនោះ ថ្មីៗនេះ នាងបានធ្វើឲ្យទស្សនិកជន មាន
ការភ្ញាក់ផ្អើលថា នាងកំពុងតែត្រៀមខ្លួន សម្រាលកូនស្រី នៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៣ ខាង
មុខនេះហើយតែគ្មានអ្នកណា ម្នាក់ដឹងនោះទេ ថាក្រោយពីតារាស្រីរូបនេះ សម្រាលកូនរួច នាងអាច
និងត្រឡប់មកចាប់អាពជីពសិល្បៈវិញ ឬក៏បញ្ចប់សិល្បៈ ដោយសម្ងំធ្វើជាមេផ្ទះ និងជាម្តាយដ៏ល្អ
ដើម្បីធ្វើឲ្យគ្រួសារមានភាពកក់ក្តៅ ឬយ៉ាងណានោះទេ។

ពាក់ព័ន្ធនឹងចម្ងល់ ទាំងអស់នេះដែរ Looking TODAY បានព្យាយាមទាក់ទង ទៅតារាស្រីអ្នកនាង
សុខ សុម៉ាវត្តី ដើម្បីសាកសួរព័ត៌មាននេះបន្ថែម តែនាងមិនបាន បកស្រាយពាក់ព័ន្ធ នឹងចម្ងល់នេះ
ទេ ដោយពេលនាង លើកទូរស័ព្ទហើយ និយាយមិនបានប៉ុន្មានផង ក៏ដាច់ទៅវិញ ។ តែទោះជាយ៉ាង
ណា Looking TODAY ក៏រង់ចាំការចេញមុខ បកស្រាយទាក់ទង និងចម្ងល់របស់មហាជន ដែលធ្លាប់
តែគាំទ្រ ចង់ឲ្យនាងចូលប្រឡូក ក្នុងវិស័យសិល្បៈវិញ និងអមអរសាទរ ចំពោះចំណងដៃកូនស្រី ត្រៀម
បង្ហាញមុខឃើញ ភពផែនដីក្នុងរយៈពេល ដ៏ខ្លីខាងមុខនេះ ៕

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: sok somavatey entertainment khmer star