អ៊ីតាលី៖ តាមការដឹងពីក្រុមអ្នកបុរាណវិទ្យា កាលពីពេលថ្មីៗថា បំណែកទង់ដែងជាច្រើន
សន្លឹក ត្រូវបានគេរកឃើញ នូវក្នុងទីក្រុងរ៉ូម ដែលសន្លឹកទង់ដែងទាំងនោះ មានអាយុកាល
២,០០០ឆ្នាំ មកហើយ។
លោក Paul Wilkinson បណ្ឌិតផ្នែកបុរាណវិទ្យា មកពីប្រទេសអង់គ្លេស បានអោយដឹងថា
ក្រុមការងាររបស់គាត់ បានរកឃើញនូវសន្លឹកទង់ដែងជាច្រើនសន្លឹក នៅក្នុងសួនច្បារខាង
ក្រោយសាលាបុរាណវិទ្យានៃប្រទេសអ៊ីតាលី។ លោក Paul បានបន្ដថា សន្លឹកទង់ដែងទាំង
នេះ គឺជាបន្ទះ ត្រូវបានមនុស្សសម័យដើម យកមកសាងសង់ជារោងល្ខោន។
តាមការវិភាគរបស់លោក Kent សាស្រ្ដាចារ្យនៃសាលាបុរាណវិទ្យា បានអោយដឹងថា កាល
ពី ២០០០ឆ្នាំមុន ក្នុងសួននេះ គឺជារោងល្ខោនដ៏ធំមួយ ដែលមានរាងមូល ដែលរោងល្ខោន
នេះ អាចផ្ទុកមនុស្សបានដល់ទៅ ១២,០០០ នាក់ឯណ្ណោះ។
ទោះបីជាយ៉ាងណាក៏ដោយ ក៏សិក្សាស្រាវជ្រាវមួយនេះ គឺជាប្រធានបទថ្មីមួយទៀត សម្រាប់
អ្នកសិក្សាទាំងអស់ បានដឹង និងងាយស្រួល ធ្វើការសិក្សាបន្ថែម ក្នុងកិច្ចការស្វែងរកនូវ របស់
របរ ឬវត្ថុបុរាណ ដែលបានបន្សុលទុក ក្នុងរយៈពេលរាប់សិបពាន់ឆ្នាំមកហើយ៕
ដោយ៖ វត្ដី
ប្រភព៖ research