CamNews

កំសាន្ត 

រវាង​៤ដួងនេះ នរណា​លេច​ធ្លោ​ជាងគេ នៅលើ​ទឹកដី​អាមេរិក ?

ភ្នំពេញៈ តារាចម្រៀង និងជាតារាសម្តែង មានដូចជា លោក កែវ វាសនា កញ្ញា នី មុនីនាថ លោក ហង្ស ឧត្តមម៉ានី និងកញ្ញា យ៉ុង ច័ន្ទកណ្ណិកា បានដឹកដៃគ្នា ចេញទៅសម្តែង នៅលើទឹកដី សហរដ្ឋអាមេរិក អស់រយៈពេលជិត ៣ខែហើយ ដោយ គេសង្កេតឃើញថា ការចេញទៅសម្តែងរបស់ពួកគេ ហាក់ទទួលបាន ជោគជ័យគួរឲ្យ កត់សម្គាល់ ។

ថ្វីត្បិតពួកគេទាំងអស់ ទៅដល់ទឹកដី សម្បូរដុល្លារ ជាមួយគ្នាមែន តែគេសង្កេតឃើញមានម្ចាស់ Sponsor ចំនួនពីរ ដាក់ដោយឡែកពីគ្នា បានអញ្ជើញវត្តមានតារា ប្រុសស្រីល្បីឈ្មោះ៤ដួងនេះ ចេញទៅសម្តែង ហើយក៏បានច្របាច់បញ្ចូលគ្នា ក្នុងការរៀបចំខនសឺត “រាត្រីរាំកម្សាន្ត” នៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៤នេះ ដោយមានការ លក់សំបុត្រចូលរួមទស្សនា ក្នុងតម្លៃសមរម្យ ចន្លោះពី២៥-៣០ដុល្លារ ។

តារាប្រុសស្រីទាំងបួនដួងនេះ ក៏បានត្រៀមចម្រៀង ពីរោះៗជាច្រើនបទ រួមជាមួយការសម្តែង បែបសប្បាយៗ ដើម្បីកំដរអារម្មណ៍ពុកម៉ែ បងប្អូនទស្សនិកជន ឲ្យមានភាពសប្បាយរីករាយ នៅក្នុងរាត្រីរាំកម្សាន្ត ចាប់ពីម៉ោង៧យប់ ដល់ម៉ោង១ទៀបភ្លឺ ។ អ្វីដែលសំខាន់នោះ គឺពួកគេ ក៏រំពឹងទុកថា ការសម្តែងឈុតរួមគ្នានេះ និងធ្វើឲ្យពួកគេទាំង៤នាក់ អាចទទួលបានការគាំទ្រ កាន់តែច្រើន។

គេនៅមិនទាន់ដឹងនៅឡើយទេ ថា បន្ទាប់ពីការសម្តែងរយៈពេល៣ខែ នៅលើទឹកដីសម្បូរ ដុល្លារនោះ តារាស្រី កញ្ញា នី មុនីនាថ និង លោក កែវ វាសនា ត្រឡប់មកមាតុភូមិកំណើតវិញ តាមការកំណត់ឬ ក៏ត្រូវពន្យារបន្តការសម្តែងទេ ។ បើទោះជាយ៉ាងណា តាមរយៈការ បង្ហាញពីការជឿជាក់ ក្នុងការចាប់ដៃគ្នា សម្តែងច្រៀងជាក្រុមនេះ គេនៅមិនទាន់អាចដឹងច្បាស់ នៅឡើយទេ ថាតារាទាំង៤ដួងនេះ អាចទាក់ទាញបានជោគជ័យ កម្រិតណាទេ ប៉ុន្តែបើសិន ជាការសម្តែងនេះ បានជោគជ័យពួកគេ នឹងបន្តរួមសហការ ជាមួយគ្នាបន្ត ៕

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: National news Khmer stars Cambodia Ent news