CamNews

ព័ត៌មានជាតិ 

ជំពាក់លុយ មិនព្រមសង ទាញកាំបិតបុ័ងតោ កាប់រងរបួសធ្ងន់

ភ្នំពេញ ៖ យុវជនពីរក្រុមជម្លោះ ពាក្យសម្តី រឿងជំពាក់ លុយមិនព្រមសង ខឹងទាញកាំបិត បុ័ងតោ កាប់ទាំងកំរោល បណ្តាលឲ្យរងរបួស ខណៈដែលជនរងគ្រោះ កំពុងអង្គុយផឹកកាហ្វេ នៅចំណុចអាគារអា បុរីកីឡា ស្ថិតក្នុង សង្កាត់ វាលវង់ ខណ្ឌ៧មករាកាលពីវេលាម៉ោង ១១ និង៤០នាទីយប់ ថ្ងៃទី២៨ តុលា ២០១៤ ។

នគរបាលមូលដ្ឋាន បានឱ្យដឹងថា នៅមុនពេលកើតហេតុ ជនរងគ្រោះ កំពុងតែអង្គុយ ផឹកការហ្វេ និងជក់បារី ខណៈនោះស្រាប់តែមានយុវជនពីរនាក់ ដើរមកនិយាយ លេង ជាមួយយុវជនរង គ្រោះបានមួយសន្ទុះ ក៏មាន ទំនាស់ពាក្យសម្តីគ្នា ហើយយុវជនពីរនាក់ នោះក៏បានដកកាំបិតបុ័ង តោកាប់មកលើយុវជនរងគ្រោះចំនួន៣ កាំបិតបុ័ងតោ ពេលនោះជនរងគ្រោះបានលើកដៃ ទៅរងក្បាល ក៏បណ្តាលឱ្យរងរបួសរយៈបាតដៃឆ្វេង របួសចង្កា និងក្បាលហូរឈាមស្រោចខ្លួន ។

នគរបាលមូលដ្ឋាន បានបន្តទៀតថា ករណីកាប់ប្រហារនេះ ផ្តើមឡើងពីរឿង ជំពាក់លុយគ្នា ព្រោះជនរង គ្រោះ និងជនបង្ក គឺជាមនុស្សស្គាល់គ្នា និងធ្លាប់ខ្ចីលុយគ្នាចាយ ។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ ដារ៉ា ឧត្តម ភេទប្រុស អាយុ២២ឆ្នាំ មុខរបរបើកហាងកាត់សក់ នៅក្នុង អាគារអា បុរីកីឡា ស្ថិតក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា បច្ចុប្បន្នកំពុងរត់គេចខ្លួន។

ចំណែកជនបង្កឈ្មោះ និត ភេទប្រុស អាយុ២០ឆ្នាំ រស់នៅក្នុងអាគារឌី បុរីកីឡា ស្ថិតក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា ។

ក្រោយពេលកើតហេតុ យុវជនរងគ្រោះបានទូរស័ព្ទ ហៅក្រុមគ្រួសារ និងម្តាយ ឱ្យជូនទៅព្យាបាលរបួស៕



ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: National news local news social news Cambodia Khmer Asia Phnom Penh