ដើម្បីបង្កើតលក្ខណៈសម្បតិ្តរបស់ តួអង្គសំដែងក្នុងរឿងអ្វីមួយនោះ អ្នកដឹកនាំរឿង អ្នកសរសេរ
និងអ្នកសំដែង ត្រូវស្វែងរកចំណុចសំខាន់ អោយបានច្រើនមកគួបផ្សំចូលគ្នា ដើម្បីបង្កើតទៅជា
តួអង្គមួយ ដែលមានលក្ខណៈសម្បតិ្ត ត្រូវនិងសាច់រឿងដែលគេចង់បាន ។ ជាមួយនិងការលើក
ឡើងបែបនេះ យើងក៏បានលើកឡើងអំពីតារាសំដែងដ៏ល្បីរបស់កូរ៉េគឺ Lee Min Ho ដែលតែងតែ
ប្តូរម៉ូតសក់ផ្សេងគ្នាទៅតាមរឿងនីមួយៗ ដែលគេសំដែង ។
-Gu Junpyo (Boys Over Flower)
យើងធ្លាប់ដឹងហើយតួ Gu Junpyo គឺជាតួអង្គ កូនអ្នកមានទ្រព្យស្តុកស្តម្ភម្នាក់ ហើយម៉ូតសក់រួញ
ដូចខ្យងមួយនោះ ពិតជាសាកសមនិង Lee Minho ខ្លាំងណាស់គួបផ្សំជាមួយនិងការសំដែងរបស់
គាត់ទៀត ធ្វើអោយតួ Gu Junpyo សមជាកូនអ្នកមាន បែបក្រអ៊ើតក្រទមមែន ។
-Personal Taste (2010)
ជាមួយនិងម៉ូតសក់របស់ Lee Min Ho ក្នុងរឿងនេះ បង្ហាញពីលក្ខណៈសម្បត្តិរបស់តួប្រុសដែល
ជាស្ថបត្យករដ៏សាកសម ព្រោះម៉ូតសក់នោះ និងឡូយពេកហើយក៏ មិនស្លូតពេកគឹពិតជាសមរម
ណាស់ ។
-City Hunter (2011)
ក្នុងរឿងនេះ Lee Min Ho បណ្តុះសក់អោយវែងជាងមុនបន្តិច ហើយបានគិតថា គាត់ចង់បានម៉ូត
សក់ដែលគាត់អាចសិតសក់ ដោយប្រើដៃបានស្រួល ។ ដូចនេះហើយអ្នកច្នៃសក់បានធ្វើម៉ូតមួយ
ដែលតំរូវអោយ Lee Min Ho ចំណាយពេលយ៉ាងតិចមួយម៉ោងក្នុងពេលព្រឹក ដើម្បីធ្វើម៉ូតនេះ ។
-Faith
គឺជារឿងបុរាណ ដែល Lee Min Ho សំដែងជាតួអង្គរក្សដែលចេះក្បាច់គុនយ៉ាងអស្ចារ្យម្នាក់ ។
ជាមួយនិងសក់រួញវែង ពិតជាបង្ហាញអំពីភាពបុរាណកាល និងភាពអង់អាចសង្ហានៃតួអង្គ ។
-The Heirs
ជារឿងថ្មីរបស់ Lee Min Ho ដែលរឿងនេះកំពុងតែចាក់ផ្សាយនៅឡើយ ។ Lee Min Ho តំរូវអោយ
កាត់សក់ខ្លី ដើម្បីអាចសំដែងជាតួ សិស្សសាលាប្រុសបាន ។ ជាមួយនិងសក់ខ្លី ពិតជាជួយអោយ
Lee Min Ho មើលទៅក្មេងជាងវ័យ ហើយដូចជាក្មេងលេងសើចច្រើនទៀត ៕
ប្រែសម្រួល ៖ លីលី
ប្រភព ៖ soompi