ព័ត៌មានកំសាន្ត ៖ តួឯកស្រីក្នុងរឿង "The legend of the blue sea" (ព្រេងនិទានសមុទ្រខៀវ) ដែលជាសាច់រឿងដែលកំពុងតែទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់មិត្តៗយុវវ័យ ជាពិសេសអ្នកនិយមលេងអិនធឺណិតតែម្តង ។
ជាក់ស្តែងមកដល់អំឡុងចុងឆ្នាំ២០១៦នេះ នាង Jun Ji Hyun ក៏បានត្រឡប់មកអង្រួនបេះដូងប្រិយមិត្ត ជាថ្មីម្តងទៀត នៅក្នុងខ្សែភាពយន្តថ្មីគឺរឿង "The legend of the blue sea" ដែលមានកំលោះសង្ហា សំបូរមន្តស្នេហ៍ លោក Lee Min Ho ជាតួឯកប្រុស ហើយក្នុងនោះ ។
គួរបញ្ជាក់ឲ្យដឹងថា អ្នកនាងបានដើរតួជាមច្ឆា បន្ថែមពីនេះទៅទៀត ខ្សែភាពយន្តថ្មីនេះក៏មានសន្ទុះការគាំទ្រយ៉ាងខ្លាំងក្លា មិនចាញ់រឿង "សង្សារខ្ញុំជាមនុស្សភពផ្កាយ" ប៉ុន្មាននោះទេ។
អ្វីដែលគួរឲ្យចាប់អារម្មណ៍ខ្លាំងបំផុតនោះគឺ នាង Jun Ji Hyun ត្រូវបានគេសង្កេតឃើញថា នាងនៅតែមានមុខមាត់ សាច់ឈាមស្រស់ថ្លាដដែល តែបើនិយាយអំពីរឿងអាយុវិញ គឺនាងមានអាយុដល់ទៅ ៣៥ ឆ្នាំឯណោះ ។ តោះកុំឲ្យខាតពេលយូរទៅទស្សនារូបថតជាច្រើនសន្លឹករបស់តារាស្រីវ័យ ៣៥ រូបនេះនៅខាងក្រោមទាំងអស់គ្នា ៕
ដោយ ៖ គន្ធា
ប្រភព ៖ វីគឺភីឌៀ