CamNews

តារា 

អេឡិច ចាន់ត្រា ចាប់ដៃគូជាមួយ ឱក សុគន្ធកញ្ញា ទៅកាណាដាមួយខែ

តារាចម្រៀងរូបសង្ហារ មានមន្ដស្នេហ៍ លោក អេឡិច ចាន់ត្រា បានចាប់ដៃគូជាមួយកំពូល
តារាចម្រៀង ឱក សុគន្ធកញ្ញា ចេញទៅសំដែងនៅ កាណាដា ក្រោមការធានាពីសមាគមមួយ
នៅប្រទេសនេះ។

លោក អេឡិច ចាន់ត្រា តារាចម្រៀងកំពុងល្បីឈ្មោះនៅកម្ពុជា និងជាអតីតសិស្ស និងជាគ្រូ
បង្រៀនភាសាចិនមួយរូប នៅវិហារពុទ្ធសាសនាចិនមួយកន្លែង បានប្រាប់ Camnews កាលពី
ព្រឹកថ្ងៃទី ៣០សីហានេះថា លោកនឹងចេញទៅសំដែង និងច្រៀងនៅប្រទេស កាណាដា​ នៅ
ចុងខែកញ្ញា ឆ្នាំ ២០១២ ខាងមុខ។

នៅក្នុងការសំដែងនៅក្រៅប្រទេសនេះ លោក អេឡិច ចាន់ត្រា ប្រាប់ថា នឹងចាប់ដៃគូជាមួយ
កញ្ញា ឱក សុគន្ធកញ្ញា ហើយអ្នកទាំងពីរនឹងចំណាយពេល ១ខែពេញ ដើម្បីសំដែងនៅទីនោះ។

គេសង្កេតឃើញថា នៅក្នុងរយៈពេលចុងក្រោយនេះ លោក អេឡិច ចាន់ត្រា ហាក់ដូចជាមាន
ទំនាក់ទំនងមនោសញ្ចេតនាជាមួយនឹងស្រីស្អាតជាច្រើន បន្ទាប់ពីទំនាក់ទំនងស្នេហារបស់ខ្លួន
ជាមួយតារាចម្រៀង ឆៃលីដាឡែន ហាក់ដូចត្រូវបានកាត់ផ្ដាច់ទាំងស្រុងមកនោះ៕


ដោយ ៖ សូរីយ៉ា


Tags: star cambodia Alex Chantra Sokhun Kanha Chaili Dalen