ព័ត៌មានកំសាន្ត ៖ មានដើមកំណើត ពីខេត្ត Quebec ទីប្រជុំ សំបូរទៅដោយពលរដ្ឋនិយាយភាសាបារាំង កញ្ញា សង់ដ្រីន (Kanha Sandrine) ស្រាយបំភ្លឺអោយដឹងថា កញ្ញាខ្លួនឯងផ្ទាល់ មានភាសាកំណើត ភា សាបារាំង ក្រោយពីរូបនាង បានប្រសូត្រឡើងក្នុងទឹកដី នៃខេត្ត និយាយភាសាបារាំង ខាងលើ ពោលជា ខេត្ត ក៏ដូចជាទីក្រុងធំទី ២ បន្ទាប់ពីទីក្រុង Montreal ប្រទេសកាណាដា ។
ជាមួយនឹងបរិបទជុំវិញខ្លួន នៅក្នុងទឹកដីកំណើត ពោរពេញទៅដោយអន្តរទំនាក់ទំនង វប្បធម៌ ក៏ដូចជា ជាតិសាសន៍នោះ កញ្ញា សង់ដ្រីន បញ្ជាក់អោយដឹងថានាងចូលចិត្តជាខ្លាំងក្នុងការរៀននូវភាសាបរទេស មួយចំនួន រួមមានដូចជា ៖ ភាសាខ្មែរ អង់គ្លេស និង អេស្ប៉ាញជាដើម ក្នុងនោះ អ្វីដែលជម្រុញនិងលើក ទឹកចិត្ត កញ្ញា អោយកាន់តែចូលចិត្ត និងស្រឡាញ់ ភាសាខ្មែរ ក្រោយពីកញ្ញាបានជួប នឹង វត្តមានលោក តូនី កែវ ដែលជាបេក្ខភាពមួយរូប ណែនាំកញ្ញា អោយស្គាល់ ពីសិល្បៈ វប្បធម៌ និង អក្សរ សាស្រ្ត៍ខ្មែរជា ដើម ។
ខណៈមានចំណាប់អារម្មណ៍ជាខ្លាំង ជាមួយនឹងសិល្បៈតន្រ្តី គួបផ្សំជាមួយនឹង ភាពជោគជ័យ ក្រោយពី ច្រៀង Cover បទ Price Tag កាលពីពេលកន្លងទៅនោះ ចលករទាំងអស់នេះហើយ បាន ជម្រុញអោយ កញ្ញាច្រៀង Cover សាជាថ្មីម្តងទៀត នូវបេក្ខភាពបទថ្មី ពេញនិយម បទ Wrecking Ball ជាភាសាខ្មែរ ផ្ទាល់តែម្តង ។ បន្ថែមពីលើនេះ យោងតាមការគូសបញ្ជាក់ ពីកញ្ញា សង់ដ្រីន អោយដឹងថា វីដេអូ ច្រៀង Cover មួយបទនេះ គឺត្រូវបានថតឡើង នៅក្នុងអតីតសំណង់អាគារ រស់នៅរបស់កញ្ញា មាន ទីតាំងស្ថិត នៅក្នុងទីក្រុង Montreal ។ ដើម្បីសម្រេចបាន នូវសមិទ្ធផលមួយនេះ រំលេចបាននូវវីដេអូចម្រៀងដ៏ពេញ លេញ កញ្ញាបញ្ជាក់ថា លោកតូនី កែវ បានជួយកញ្ញា មិនតិចនោះទេ ស្របពេលដែល កញ្ញា បានថត សម្លេងផ្ទាល់ នៅក្នុងស្ទូឌីយ៉ោ តូចមួយ នៅក្នុងក្រុង ដែលជាការគ្រប់គ្រងដោយ Vincent Côté ។
បញ្ហាប្រឈមតូចមួយ ក្នុងការរៀនភាសាជាតិខ្មែរ នៅលើទឹកដី ប្រទេសកាណាដា កញ្ញា សង់ដ្រីនគ្រោង នឹងធ្វើដំណើរ មកទឹកដីប្រទេស កម្ពុជា អំឡុងខែ កុម្ភៈ ខាងមុខនេះ ជាមួយនឹងកូនខ្មែរ សញ្ជាត្តិ កាណា ដា លោក តូនី កែវ ។ " នាងខ្ញុំ មានគម្រោងស្នាក់នៅទីនោះ ហោចណាស់ អោយបាន ២ ខែ និងរង់ចាំ មើលថាតើ នឹងមានអ្វីកើតឡើង ។ ពួកយើងនិងផលិតបទចម្រៀង នៅលើទឹកដី ប្រទេសកម្ពុជា បើសិន ជាអាច ។ អំឡុងពេលស្នាក់នៅ ខ្ញុំសង្ឃឹមថា នឹងបានជួបមិត្តអ្នកគាំទ្រ ប្រជាជាតិកម្ពុជា ។ ជាការពិត ប្រ ទេសកម្ពុជា ជាប្រទេសដ៏អស្ចារ្យមួយ ដែលនាងខ្ញុំ តែងតែស្រឡាញ់ និងចូលចិត្តតាំងពី ដើម រៀងមក ។ ខ្ញុំពិតជាចង់ទៅប្រទេសកម្ពុជាខ្លាំងណាស់ ពិតជាមិនអាចរង់ចាំបានទៀតនោះទេ ។ ជា កា រពិត នាងខ្ញុំ ពិតជាមានសេចក្តីសោមនស្ស នៅពេលដែលវីដេអូបទចម្រៀង នាងខ្ញុំទទួលបានការចាប់អារម្មណ៍ មាន ការចុចចូលស្តាប់ ឆ្លងអន្តរប្រទេសយ៉ាងដូច្នេះនោះទេ តាមរយៈប្រព័ន្ធអ៊ិនធើណេតវាប្រៀបបានក្តីសុបន្តិ ដូច្នេះដេរ ។ អ្វីដែលគោលដៅ នាងខ្ញុំតែមួយគត់នោះគឺ ផលិតវីដេអូ ចម្រៀងដើម នៅលើទឹកដី ព្រះរាជា ណាចក្រ កម្ពុជា ៕ "
ដោយ ៖ កុសល
ប្រភព ៖ ហ្វេសប៊ុក និង កិច្ចសម្ភាសន៍