ហ្វីហ្វី គឺជាកោះធម្មជាតិមួយ ដ៏ស្រស់ស្អាត ពោរពេញទៅដោយបរិយាកាសបរិសុទ្ធ
និង សម្បូរទៅ ដោយផ្ទាំងថ្មធំៗ និង រុក្ខជាតិពណ៌បៃតង ជាច្រើន ដុះព័ទ្ធនៅជុំវិញ
កោះនេះបង្កើតបានជាទិដ្ឋភាពដ៏ទាក់ទាញ។ កោះហ្វីហ្វីគឺជាតំបន់ទេសចរណ៍មួយ
ដ៏មានប្រជាប្រិយភាពបំផុត ដែលមានទីតាំងស្ថិតនៅក្នុងខេត្ត ភូកេត នៃភាគខាង
កើតឈូងសមុទ្រប្រទេសថៃ។
បច្ចុប្បន្នកោះហ្វីហ្វី បានក្លាយទៅជាតំបន់កំសាន្ត ដ៏ស្រស់ត្រកាល និង ទទួលបាន
ការចាប់អារម្មណ៍យ៉ាងច្រើនពីសំណាក់ភ្ញៀវទេសចរ ជាច្រើនបានមកពីជុំវិញពិភព
លោក។ ដោយសារតែកោះហ្វីហ្វីមានឆ្នេរខ្សាច់ពណ៌សក្បោះទឹកសមុទ្រដ៏ថ្លាឈ្វេង
ដូចកញ្ចក់ អមជាមួយនឹងទេសភាពព្រៃឈើពណ៌បៃតង និង ខ្យល់អាកាសបរិសុទ្ធ
អាចជួយឱ្យអ្នកសំរាករំសាយអារម្មណ៍តានតឹងបានយ៉ាងងាយស្រួល ហើយភ្ញៀវ
ទេសចរទាំងអស់អាចធ្វើដំណើរមកកំសាន្តលើកោះនេះបានតាមរយៈការជិះទូក។
ភ្ញៀវទេសចរ មកកំសាន្តនៅលើកោះហ្វីហ្វី តែងតែរីករាយកំសាន្តជាមួយនឹងការជិះ
ទូក ជិះទូកក្តោង ហែលទឹកដេកហាលថ្ងៃ ស្ទួចត្រី និងស្រូបយកខ្យលអាកាសបរិសុទ្ធ៕
សូមទស្សនា រូបភាព ខាងក្រោម
ប្រែសម្រួលដោយ៖ វណ្ណៈ
ប្រភព៖ beautifulplaces