CamNews

តារា 

តារាស្រីចិនថើបមាត់គ្នា ដូចគូស្នេហាប្រុសស្រី

ទំនាក់ទំនងយ៉ាងជិតស្និទ្ធ រវាងតារាសំដែងស្រីពីរដួង គឺនាង Bai Ling និង Crazybarby LeniLan
បានធ្វើអោយទស្សនិកជនយល់ថា ពួកគេជាមនុស្សស្រឡាញ់ស្រីដូចគ្នា។

កាលពីសប្ដាហ៍មុន Bai Ling និង Crazybarby LeniLan ត្រូវបានគេប្រទះឃើញចូលទៅក្នុងសណ្ឋា
គារប្រណិតមួយ នៅក្រុងប៉េកាំង។ អ្នកទាំងពីរ មិនត្រឹមតែញ៉ាំអាហារជាមួយគ្នានោះទេ ប៉ុន្ដែបាន
សំដែងកាយវិការអោប ថើបមាត់គ្នា ធ្វើអោយអ្នកនៅក្បែរនោះមានការភ្ញាក់ផ្អើល។ ដំបូងឡើង ពួក
គេអង្គុយទល់មុខគ្នា ប៉ុន្ដែក្រោយមក​ ក៏បានប្ដូរទីតាំង ទៅអង្គុយក្បែរគ្នាទៅវិញ។ សាក្សីមួយចំនួន
បាននិយាយថា Bai Ling និង Crazybarby LeniLan ហាក់ដូចជាគូស្នេហាប្រុសស្រី ដូច្នោះដែរ។

ចាប់ផ្ដើមល្បីឈ្មោះដោយសារខ្សែភាពយន្ដ sex 3D រឿង sex and zen ប៉ុន្ដែបច្ចុប្បន្ន Crazybarby
LeniLan បានធ្វើអោយមានការចាប់អារម្មណ៍ខ្លាំង បន្ទាប់ពីនាងបានប្រកាសថា ខ្លួននឹងយកស្ដ្រីដូច
គ្នាជាគូជីវិត។ ចំណែក Bai Ling វិញ តែងធ្វើអោយគេចាប់អារម្មណ៍ ដោយសារតែការចូលចិត្តស្លៀក
ពាក់ប្លែកៗពីគេ។

គួររំលឹកថា កាលពីមុននេះ អ្នកទាំងពីរក៏ធ្លាប់ មានសង្សារប្រុស ប៉ុន្ដែទំនាក់ទំនងនោះមិនបានគង់
វង្ស។ បច្ចុប្បន្ន មនុស្សជាច្រើនគិតថា Bai Ling និង Crazybarby LeniLan កំពុងមានទំនាក់ទំនង
ស្នេហាជាមួយគ្នា។

 

ដោយ ៖ សូរីយ៉ា
ប្រភព ៖ NS


Tags: Bai Ling Crazybarby LeniLan star