CamNews

តារា 

តារាសម្តែង អ្នកស្រី Han Kyung Sun ស្លាប់ក្នុងវ័យ​ ៥៣ឆ្នាំ បន្ទាប់ពីសន្លប់ ៤ថ្ងៃ

កូរ៉េ៖ Han Kyung Sun តារាសម្តែងជើងចាស់ ដែលគេធ្លាប់បានឃើញ ក្នុងខ្សែភាពយន្តកូរ៉េល្បីៗ ជាច្រើននោះ បានស្លាប់ហើយ ក្នុងវ័យ ៥៣ឆ្នាំ។

ព័ត៌មាន Korea Times បានឲ្យដឹងនៅ ថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០១៥នេះថា តារាសម្តែងក្នុងរឿង "The Great Wives." របស់ទូរទស្សន៍ MBC បានស្លាប់ ហើយកាលពីថ្ងៃទី៤ខែកក្កដា ឆ្នាំ២០១៥នេះ បន្ទាប់ពីស្នាក់នៅ មន្ទីពេទ្យ St. Mary ក្រុងសេអ៊ូល អស់រយៈពេល ៤ថ្ងៃ ។

ប្រភពព័ត៌មានពីមន្ទីពេទ្យ បានឲ្យដឹងដែរថា អ្នកស្រី Han Kyung Sun មានអាការៈមិនស្រួលមួយថ្ងៃ ក្រោយពេលថតរឿង បន្ទាប់មកនាងសន្លប់ មិនដឹងខ្លួន៤ថ្ងៃ ហើយនៅកណ្តាល អាធ្រាត្រថ្ងៃទី៤ នាងក៏បានស្លាប់ ជាមួយវត្តមាន របស់ក្រុមគ្រួសារ និងមិត្តភក្តិផងដែរ៕


ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: Int news Star news Breking news SNSD SM Kpop Korea Seoul South korea