CamNews

តារា 

បញ្ហាលើ Facebook ជុំវិញរឿង Psy មករាំតាមផ្លូវនៅ កម្ពុជា

ជុំវិញបញ្ហាម្ចាស់បទចម្រៀង Gangnam Style គឺ Psy ដែលគេល្បីថាមកស្រុកខ្មែរ ដើររាំចង្វាក់
ក្បាច់សេះ Gangnam Style ពេញផ្លូវ មុខផ្សារថ្មី មុខវាំង មុខសាកលវិទ្យាល័យន័រតុន ក៏ដូចជានៅ
មុខសាកលវិទ្យាល័យភ្នំពេញ នោះវានៅតែជាភាពចម្រូងចម្រាស នៅឡើយព្រោះមានមនុស្សជា
ច្រើនដែលបានអះអាងថានោះ មិនមែនជា Psy ហើយមានខ្លះជឿជាក់ថានៅគឺពិតជា Psy យ៉ាង
ពិតប្រាកដ។

វាបានក្លាយជាប្រធានបទក្ដៅ ក្រោយពេលដែលវីដេអូរាំតាមផ្លូវនោះបានបង្ហោះឡើងតាម Internet
មានដូចជា facebook និង Youtube មនុស្សជាច្រើនគិតថានោះគឺជា Psy។ Psy អានថា "សាយ" គឺ
មិនមែន ភី-អេះ-វាយ នោះទេ គឺជាឈ្មោះសម្ដែងរបស់តារាចម្រៀង Park Jae-sang ដែលជាម្ចាស់
បទ Gangnam Style ដ៏ល្បី។

Gangnam Style មុខសាកលវិទ្យាល័យភ្នំពេញ

ក្នុងវីដេអូរាំនៅមុខសាកលវិទ្យាល័យន័រតុន គេសង្កេតឃើញមនុស្សមួយក្រុមក្នុងនោះមានស្រី ៤
នាក់ និងប្រុសម្នាក់ដែល មានកំពស់មិនខ្ពស់ប៉ុន្មាន ស្លៀកខោពណ៌ខៀវ អាវពណ៌លឿងហើយ
ថែមទាំងមានវែនតាខ្មៅ មួយឈុតផង មើលទៅហាក់ដូចជាតារា Gangnam Style តែសម្រាប់
អ្នកដែលគេធ្លាប់បានទស្សនាបទចម្រៀង Gangnam Style របស់ Psy នោះគេគ្រាន់តែក្រលេក
មើលវីដេអូបន្តិចគឺគេដឹងថាមិនមែន Psy បាត់ទៅហើយ។

គួរបញ្ជាក់ផងដែរថា Psy មានកំពស់ ១៧០ សង់ទីមែត្រ ហើយគេក៏ជាគ្រូបង្ហាត់រាំផងដែរ ហើយ
ក្បាច់រាំសេះនេះគឺជាក្បាច់របស់គេផ្ទាល់ ដែលមានទំរង់ច្បាស់លាស់ មិនមែនចេះតែរាំតាមចិត្តនឹក
ឃើញនោះទេ ហើយចំពោះវីដេអូ Gangnam Style in Cambodia នេះវិញគ្រាន់តែមើលក៏ដឹងដែរ
ថារាំចេះតែរាំទៅ ហើយថែមទាំងធ្វើអោយស្ទះផ្លូវ និស្សិត ចេញពីសាកលវិទ្យាល័យន័រតុនទៀត
ផង។

Psy ក្នុងបទចម្រៀង Gangnam Style

ជាមួយគ្នានេះសម្រាប់អ្នកដែលនៅតែយល់ថាបុរសម្នាក់នោះជា Psy យើងក៏បានរកឃើញរូប
របស់ក្រុមគេដែលគេបង្ហោះលើ facebook ហើយយកមក Zoom In អោយមើលអោយបានច្បាស់
ធៀបនឹងរូបរបស់ Psy ដែលយកចេញពី Official Facebook Page ថាតើដូចគ្នាឬទេជាមួយគ្នានេះ
យើងក៏មានវីដេអូ Gangnam Style in Cambodia យកមកប្រៀបធៀបជាមួយនិងវីដេអូដែល Psy
បានទៅបង្ហាត់នាង Britney Spears រាំក្បាច់សេះ នៅក្នុងកម្មវិធីរបស់ Ellen DeGeneres គឺបង្ហាញ
អោយឃើញច្បាស់ថាតារារូបនេះគឺរាំបទ Gangnam Style បានយ៉ាងរស់រវើកមិនមើកៗដូចនៅមុខ
សាកលវិទ្យាល័យន័រតុននោះទេ។ នេះគឺជាការយល់ឃើញដោយមានមកជាមួយនូវភស្តុតាងរបស់
Camnews ចុះមិត្តអ្នកអានទាំងអស់គ្នាយល់យ៉ាងណាដែរ ប្រសិនបើមានមតិយ៉ាងណាសូមទុក
នៅក្នុងប្រអប់ Comment ខាងក្រោម៕

មនុស្សគ្រប់គ្នាយល់ថាគាត់ជា Psy
ចុះខាងក្រោមនេះវិញ? 

ពិតជាដូចគ្នា(ខុស)ឆ្ងាយណាស់!

Psy រាំមុខសាកលវិទ្យាល័យន័រតុន

Psy បង្ហាត់រាំក្នុងកម្មវិធី The Ellen Show


Tags: psy kpop gangnam style